Register Already an agent ? Login

គម្រោងស្តារប្រឡាយមេស្តៅកោង ខេត្តព្រៃវែង វឌ្ឍនភាព៤៥% ខណៈ ណែនាំអនុវត្តលើគុណភាព និងបច្ចេកទេស


ព្រៃវែ៖ គម្រោងស្តារប្រឡាយមេស្តៅកោងគ្របដណ្ដប់លើឃុំចំនួន២ នៃស្រុកបាភ្នំ ខេត្តព្រៃវែង មានដូចជា៖ ១-ស្តារប្រឡាយមេប្រវែង ៤៦៥០ម៉ែត្រ និង ២-សាងសង់សំណង់សិល្បការ្យចំនួន ១៤កន្លែង វឌ្ឍនភាព ៤៥%។ បើតាម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ។

លោក ថាំង វីយុទ្ធដា បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតនៅ​ឃុំ​ស្តៅកោង​ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២៤។

បើតាមលោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេស្តៅកោង សម្រេចបានប្រមាណ ៤៥%។

ក្នុងឱកាសនោះដែរ លោក ប្រធាននាយកដ្ឋាន ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

ទន្ទឹមនឹងនេះ លោក បានគូសបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៨០ហិកតា និងរដូវប្រាំងចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២០គ្រួសារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)