ស្វីស៖ កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម។ ជាការគូសបញ្ជាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ខណៈ កម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
តាមការឡើង លោក ហេង សួរ បានជួបពិភាក្សាការងារជាមួយ លោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសស្វីស។
នាជំនួបនេះ បានធ្វើឡើងក្នុងអំឡុងពេលដែល លោក ហេង សួរ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
បើតាមជំនួបនេះ លោក រដ្ឋមន្ត្រី ក៏បានអះអាងដែរថា តម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពលក្ខខណ្ឌស្តង់ដារការងារតាមរយៈការទទួលស្គាល់នៃអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារជាដើម។
លោកស្រី Deborah FRANCE-MASSIN បានវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ លោក រដ្ឋមន្ត្រី អំពីភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជកដែលជាចំណុចសំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ។
លោកស្រី បានបន្តថា ភាគីលោកស្រី និងកម្មករនិយោជិតនឹងត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិកាដើម្បីបង្កើតឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខសាន្ត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)