កណ្តាល៖ វឌ្ឍនភាពការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល គិតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្រេចបានប្រមាណ ៩០% គ្រោងបញ្ចប់ក្នុងបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការចុះពិនិត្យមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក។
លោក ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារកសាងច្រាំងទន្លេ និងវាយតម្លៃបញ្ចប់សុពលភាពគម្រោងការពារច្រាំងទន្លេនិងព្រែក ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
តាមការចុះពិនិត្យ លោក ឈុន ពុទ្ឋារិទ្ឋ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ មានការចូលរួមពីគណៈកម្មាធិការលទ្ធកម្ម (គល) អង្គភាពលទ្ធកម្ម(អល) ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រុមការងារ បានចុះពិនិត្យគម្រោងការពារច្រាំងទន្លេនិងព្រែក ចំនួន ៣ទីតាំងរួមមាន៖
ទី១-គម្រោងការពារច្រាំងទន្លេមេគង្គប្រវែង ២៣០ម៉ែត្រ ស្ថិតនៅភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ក្រោយចប់ធានាគុណភាពរយ:ពេល ១២ខែ។
ទី២-គម្រោងការពារច្រាំងព្រែកត្នោតប្រវែង ២៤០ ម៉ែត្រ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល ១២ខែ។
ទី៣-គម្រោងការពារច្រាំងព្រែកកុយប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកផ្តៅ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយបញ្ចប់សុពលភាពរយ:ពេល១២ខែ។
តាមការបញ្ជាក់ ក្រុមការងារពិនិត្យឃើញថា គម្រោងទាំង ៣ទីតាំង ខាងលើគឺរក្សាគុណភាពបានល្អដដែល។
ដោយឡែក វឌ្ឍនភាពការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល គិតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្រេចបានប្រមាណ ៩០% គ្រោងបញ្ចប់ការសាងសង់ក្នុងបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការក្រុមការងារដដែល។
បើតាមការក្រុមការងារដដែល ក្នុងនោះការងារសម្រេចបានរួមមាន៖
ទី១-ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%
ទី២-ការងារបុកស្ពាន់ផាយសម្រេចបាន១០០%
ទី៣-ការងារបុកស៊ីតផាយសម្រេចបាន១០០%
ទី៤-ការងារបេតុងអាមេសម្រេចបាន៨០%
ទី៥-ការងាររៀបប្រព័ន្ធដោះទឹកក្រោមដីសម្រេចបាន៨០%
ទី៦-ការងារបំពេញដីសម្រេចបាន៩៨% និងទី៧-ការងារបន្ទាប់នឹងរៀបចំថ្មមុខសំណង់៕
ដោយ៖ មឿន ឌីណា (Moeun Dna)