Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង២៥ ចិនឈររៀងទី១ ការវិនិយោគនៃទុនសរុប ២៤៦លានដុល្លារ ក្នុងខែឧសភា

ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២៥ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុបជាង ២៤៦លានដុល្លារ ខណៈ ការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប។ សេចក្តីប្រកាសព័ត៌មាន CDCថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា បង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ជាការបន្ត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភារួមមាន៖

ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស

១- គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៣៥កន្លែង។

២- គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៣១៧កន្លែង។

៣- គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស

១- គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)