Register Already an agent ? Login

កម្ពុជា នាំចូលនាំដែកនិងដែកថែប មានទឹកប្រាក់ ១៦៨លានដុល្លារ កើនជាង៣០% ៤ខែឆ្នាំ២០២៤

ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែមេសា ឆ្នាំ២០២៤ កម្ពុជាបាននាំចូលដែកនិងដែកថែប មានទឹកប្រាក់ចំនួន១៦៨លានដុល្លារ កើន ៣០,៦ភាគរយ ធៀបនឹងគ្រាដូចគ្នានៅឆ្នាំ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ១២៩លានដុល្លារ។ តាម​របាយការណ៍​របស់ ​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សម្ភារៈធ្វើពី​ដែក​ ឬដែក​ថែប ក៏មានកំណើន​គួរឱ្យកត់​ស​ម្គា​​​ល់​​​ដែរ ការ​នាំចូល​សម្ភារៈទាំងនេះមានកំណើន​ដល់​ទៅ​​ ៤៥,៤ភាគរយ​ ជាមួយទឹក​ប្រាក់​ប្រមាណ​ ២២៤​,៨១​លាន​ដុល្លារ​ បើធៀបនឹង​ឆ្នាំ​៣០២៣ ​​​កា​រ​នាំចូល​មានទឹកប្រាក់​ត្រឹម ​១៥៤​លាន​ដុល្លារ​។ បើតាមកាបន្ត អគ្គនាយកដ្ឋានគយ។

អគ្គនាយកដ្ឋានគយ បានបន្តទៀតថា ការនាំចូល​នូវ​សម្ភារៈ​ទាំង​នេះ ក៏បានបង្ហាញពី​សកម្មភាពនៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​​នៅក្នុងឆ្នាំ២០២៤ ដោយរំពឹងថា ​នឹងទទួល​បាន​ការ​​វិនិយោគឡើង​វិញជា​​បន្តបន្ទាប់ក្រោយពីសកម្មភាព​នៃវិស័យ​នេះបានថមថយ​អស់រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមក។

បើតាម AMS បានស្រងសំដី អ្ន​កនាង​ គឹម គិន​កេសា​ នាយិកា​គ្រប់គ្រ​ងប្រចាំប្រទេស​កម្ពុជា​នៃក្រុមហ៊ុន​ CBRE ថា ក្នុង​ឆ្នាំ​២០២៤​នេះ សកម្មភាព​នៃការ​សាងសង់​បានចាប់ផ្ដើម​ឡើង​វិញ ជាពិសេស​ស​ម្រា​ប់​សំណង់​លើ​គម្រោង​ដែល​បានជាប់គាំង​កាល​ពីអំឡុ​ងវិបត្តិកូវីដ​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល។

កម្ពុជា​ ត្រូវការ​ពេលវេលា​ដើម្បីដោះស្រាយ​គម្រោង​អភិវឌ្ឍន៍​ដែលជួបប្រទះនឹង​បញ្ហា​ប្រឈម​ឱ្យរួចរាល់ ក៏ដូចជា​ស្វែង​រក​វិនិយោគិន​ក៏ដូចជា​អតិថិជនមកទិញ​នូវ​គ​ម្រោង​ដែល​បាន​សាង​ស​ង់​លើ​ស​ត​ម្រូវ​កា​រ​​​កាលពីមុន​វិបត្តិកូវីដ-​១៩ ដូចជា​គម្រោង​ខុនដូ អាផាត​មិន ផ្សារទំនើបជាដើម។ ជាការគូសបញ្ជាក់ នាយិកា​ដដែល។

នាយិកា​ដដែល បានបន្ថែមថា សម្រាប់​គម្រោង​សាងសង់​ថ្មីៗ ក្រៅពី​គម្រោងសាធារណៈមិន​ទាន់​ឃើញ​មាន​គម្រោង​ធំ​ៗ​ឯកជន​ច្រើនដូចមុននោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)