ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ រយៈពេល ៥ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ២៣លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។
ភ្ញៀវទេសចរបរទេស ចូលទស្សនារមណីដ្ឋានអង្ករប្រមាណជាង ៤៧២.២៥៨នាក់ និងរកចំណូលពីការលក់បណ្ណចូលទស្សនាបានចំនួន ២២.២០៦.៨៩១លានដុល្លារ កើន ៣៨,២២% បើធៀបនឹងឆ្នាំ២០២៣។ បើតាមរបាយការណ៍ដដែល។
បើតាមរបាយការណ៍ដដែលនេះ ចំណូលលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ប្រមាណ ១០,១២៧នាក់ និងរកចំណូលបានជាង ១៥១.៩០៥ដុល្លារ ខណៈ ចំណូលក់សំបុត្រទូក ប្រមាណ ៤០០.៣០២ដុល្លារ។
ដោយឡែកក្នុងខែឧសភា ទេសចរទិញសំបុត្រមាន ៥០,៨៧៩នាក់ ស្មើនឹងទឹកប្រាក់ ២,២៨៩,៣៥៨ដុល្លារ ចំណូលនេះកើនឡើង ១២,៥២% ធៀបនឹងឆ្នាំ២០២៣៕
ដោយ៖ មឿន ឌីណា (Moeun Dyna)