ភ្នំពេញ៖ មកដឹងពីឯកសារតម្រូវសំខាន់ៗដែលត្រូវភ្ជាប់មករដ្ឋបាលសារពើពន្ធ ដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឫសិទ្ធិកាន់កាប់អចលនទ្រព្យ កើតឡើងនៅពេលដែលមានការផ្ទេរកម្មសិទ្ធិ ដូចជាការដោះដូរ ការធ្វើអំណោយ ការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការទទួលកម្មសិទ្ធិតាមរយៈសាលដីកាតុលាការ ឬភាគច្រើនកើតឡើងតាមរយៈ ការទិញលក់ជាដើម។
ពន្ធនេះ ជាកាតព្វកិច្ចរបស់អ្នកទទួលកម្មសិទ្ធិ ដែលយើងអាចនិយាយសាមញ្ញថា “អ្នកទិញ” តាមអត្រា ៤% នៃតម្លៃទីផ្សាររបស់អចលនទ្រព្យ។
បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានបណ្ណកម្មសិទ្ធិ) ឬដីកាបញ្ជូនពីរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី (ពុំមានបណ្ណកម្មសិទ្ធិ) អ្នកជាប់ពន្ធមានរយៈពេល ៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ដោយត្រូវរៀបចំសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាមករដ្ឋបាលសារពើពន្ធ ដូចមានរាយនាមលម្អិតក្នុងបញ្ជីឯកសារតម្រូវ (Checklist) ខាងក្រោម៖
ដោយ៖ មឿន ឌីណា (Moeun Dyna)