ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន សម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ពីធនធានរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក បោះជំហានទៅមុខ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
តួលេខទាំងនេះ មានបង្ហាញនៅក្នុងសមិទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការរដែលចេញផ្សាយថ្ងៃនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ ADB។ របាយការណ៍នេះសង្ខេបពីរបៀបដែល ADB បាន គាំទ្រប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុល ដែលកើនឡើងក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។
ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងក្នុងការងារបន្សាំ និងកាត់បន្ថយផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញនិងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប។
លោក បានបន្តថា ទឹកប្រាក់ចំនួន ២៣,៦ពាន់លានដុល្លារនេះ រួមមានប្រាក់កម្ចីជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ពាន់លានដុល្លារ ជាសហហិរញ្ញប្បទានតាមរយៈភាពជាដៃគូដ៏រឹងមាំរបស់ខ្លួន។
ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានពង្រឹងបន្ថែមនូវ ធន ធាន មនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។ ជាការបន្តទៀត លោក Masatsugu។
លោក Masatsugu បានបន្ថែមថា ការដោះស្រាយវិសមភាពយេនឌ័របានបន្តជាមូលដ្ឋានគ្រឹះនៃការងាររបស់ធនាគារ ដោយប្រតិបត្តិការ ស្ទើរតែទាំងអស់របស់ ADB ក្នុងឆ្នាំ២០២៣ បានរួមចំណែកកាត់បន្ថយអតុល្យភាពដែលនៅ សេស សល់ រួមទាំងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់យេនឌ័រមិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុ។
ADB កំពុងវិវឌ្ឍខ្លួនដើម្បីអាចជួយពន្លឿនវឌ្ឍនភាពក្នុង តំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កំណែទម្រង់ការគ្រប់គ្រងមូលធនសំខាន់ៗក្នុង ឆ្នាំ២០២៣ នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១00ពាន់លានដុល្លារ នៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខ។ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មី របស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕
ដោយ៖ មឿន ឌីណា (Mouen Dyna)