Register Already an agent ? Login

កម្ពុជា រកចំណូលបានជាង ៨៣លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ រយៈពេល២ខែឆ្នាំ២០២៤

ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជារកចំណូលពីការលក់ផលិតផលកៅស៊ូបាន ៨៣ ៥៥៥ ៦៩០ដុល្លារ ខណៈការនាំចេញឈើកៅស៊ូ មានចំនួន ២០៩ ៧១៣ដុល្លារ។ បើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ។

ជ័រកៅស៊ូមានតម្លៃ ១,៤៣៤ដុល្លារ ក្នុង១តោន កើនឡើងចំនួន ២៥ដុល្លារ ក្នុង១តោន ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ បើតាមរបាយការណ៍ ដដែល បន្តថា តម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានតម្លៃ១១០ដុល្លារ ក្នុងមួយម៉ែត្រគីប។

ផ្ទៃដីកៅស៊ូ សរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង ៧៩% និងផ្ទៃដីថែទាំ មានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារ កើនឡើងប្រមាណចំនួន៦.២លានដុល្លារ ស្មើនឹង ១.២% ធៀបឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)