Register Already an agent ? Login

កម្ពុជា-អាមេរិក បានចុះកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងអាមេរិក បានចុះកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុលោមភាព ពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្ដីពី «អនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក»។ បើតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងខាងលើមានគោលដៅគ្រប់គ្រង និងសម្របសម្រួលការបញ្ជូនរបាយការណ៍ព័ត៌មានគណនីជនជាអាមេរិក ដែលត្រូវរាយការណ៍ទៅអាជ្ញាធរចំណូលផ្ទៃក្នុងអាមេរិក (U.S Internal Revenue Service) ឱ្យបានរលូននិងមានប្រសិទ្ធភាពខ្ពស់។ បើតាមការប្រកាសខាងលើ និងបន្តថា មានវិសាលភាពអនុវត្តចំពើគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដែលមានកាតព្វកិច្ចរាយការណ៍នូវព័ត៌មាន ដោយអនុលោមតាមកិច្ចព្រមព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា-រដ្ឋាភិបាលអាមេរិក៕

ដោ៖ឌីណា