Register Already an agent ? Login

ក្រសួងបរិស្ថានប្រាប់ពលរដ្ឋកុំទិញ ដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ខេត្តបាត់ ជាដីរបស់រដ្ឋទេ

បាត់ដំបង៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង កំពុងចាត់វិធានការ ចំពោះជនខិលខូចរៀបចំឡូតិ៍តំបន់អភិវឌ្ឍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩.៦០០ ម៉ែត្រការ៉េ មានទីតាំងនៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅក្នុងតំបន់ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើបា្រស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង អំពាវនាវ ដល់សាធារណជនកុំចូលរួមទិញ ឬទទួលយកចំណែកដីឡូតិ៍ខាងលើនេះជាដាច់ខាត។ បើតាមការប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថានថ្ងៃទី១៧ ខែកញ្ញា នេះ និងបានបញ្ជាក់ ៖«ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋ នៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ដុច្នេះថា យោងតាមច្បាប់ស្តីពី «តំបន់ការពារធម្មជាតិ ដីសាធារណៈរបស់រដ្ឋ» គឺមិនអនុញ្ញាតឱ្យកាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចស្ថិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈឡើយ៕

ដោយ៖ឌីណា