Register Already an agent ? Login

៧ខែឆ្នាំនេះ រមណីយដ្ឋានអង្គរបានទទួលទេសចរអន្តរជាតិជាង ១លាននាក់ និងចំណូលបានជាង ៦២លានដុល្លារ

សៀមរាប៖ ទេសចរអន្តរជាតិបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ១,៣៩៣,៧១២នាក់ រយៈពេល៧ខែ ឆ្នាំ២០១៩ ដោយទទួលបានចំណូលចំនួន ៦២,៣១០,១៥៩ដុល្លារ។ បើតាមសេចក្ដីប្រកាស ព័ត៌មានរបស់គ្រឹះស្ថានអង្គរ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។

បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹង ឆ្នាំ២០១៨ គឺឆ្នាំ២០១៩ ចំនួនភ្ញៀវបរទេសដែលចូលទស្សនា មានការថយចុះប្រមាណ ៩,៦៧ភាគរយ ហើយចំណែកឯ ចំណូលវិញក៏មានការថយចុះដែរ ១០,៥៦ភាគរយ។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ។

គ្រឹះស្ថានអង្គរ បានបន្តឱ្យដឹងថា សម្រាប់រយៈពេល ១ខែ កក្កដា ឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ មានចំនួន ១៤៩,២៦៩នាក់ បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៨ គឺ២០១៩ មានការថយចុះ ១៩,៧០ភាគរយ ចំណែកឯ ចំណូលបានចំនួន ៦,៥៨០,៥៩៨ដុល្លារ មានការថយចុះផងដែរប្រមាណ ១៩,៦៨ភាគរយ៕ 

ដោយ៖ឌីណា