Register Already an agent ? Login

លោក ជា សុផារ៉ា បង្កើតក្រុមការងារចុះអធិការកិច្ចនៅមន្ទីររៀបចំដែន ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីររៀបចំដែន នគរូបនីយកម្ម និងសំណង់ និងសូរិយាដីខេត្តបន្ទាយមានជ័យ ដែលមានសមាភាព ៩រូប។ បើតាមសេចក្ដីសម្រេច របស់ រដ្ឋមន្រ្តីក្រសួងដែនដី ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមការងារចុះធ្វើអធិការកិច្ច មានតួនាតី និងភារកិច្ចគឺ ចុះធ្វើអធិការកិច្ចលើការងារសុរិយោដី ការគ្រប់គ្រងបុគ្គលិក និងផ្ដល់សេវាសាធារណៈ។ ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីដីមានលក្ខណៈជាប្រប័ន្ធ។ ធ្វើរបាយការលទ្ធផលនៃការធ្វើអថិការកិច្ចជូនក្រសួង។ បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ក្រសួង។ បើតាមសេចក្ដីសម្រេចខាងលើ។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី បានដាក់សមាភាព លោក សរ សុវណ្ណ រដ្ឋលេខាធិការ ជាប្រធាន, ចំណែកឯ លោក ប៉ែនច័ន្ទ សុខខេមរ៉ា អគា្គធិការនៃអគា្គធិការដ្ឋាន ជាអនុប្រធាន។

រីឯសមាជិក មានដូចជា លោក សួន សុផា, លោក ឈី លាង, លោក ស៊ូ សុខជា, លោក លី ឧសភា, លោក ស៊ ប៊ុនហេង, លោក គឹម ប៊ុនថន, លោក តែប៉ុណ្ណា៕

ដោយ៖ឌីណា