កែប៖ ពីរកណីផ្សេងគ្នា ដែលជាហេតុការណ៍គួរឱ្យនឹកស្មានមិនដល់នោះគឺ រថភ្លើងបុកឡាននៅថ្ងៃតែមួយ តែខុសពេលវរលាគ្នា។ ករណីទី១ កើតឡើង នៅភូមិចំកាចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២ នឹង៥០នាទីរសៀល។ ករណីទី២ កើតឡើង ស្ថិតលើផ្លូវលំក្រាលគ្រួសក្រហម នៅក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី។ បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
អាជ្ញាធរមូលដ្ឋានបាននិយាយថា ភាគីរថយន្ដម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ KPS-0674 (ចង្កូតស្តាំ) ជារថយន្តរបស់ ក្រុមហ៊ុនមួយ បើកបរពីជើងទៅត្បូងក្រោយកើតហេតុអ្នកបើកបរបានគេចខ្លួនមិនស្គាល់អត្ដសញ្ញាណ។ អាជ្ញាធរដដែលបន្តថា ចំណែកឯ រថភ្លើងដឹកធ្យូងថ្មបើកបរពីលិចទៅកើត ពេលប៉ះរថយន្តហើយមិនបានឈប់ទេ រួចបន្តដំណើរឆ្ពោះទៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្រោយកើតហេតុកម្លាំងជំនាញ បានវាស់វែងយកមករក្សាទុកនៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយតាមនីតិវិធី។ នេះជាករណីទី១។
អ្នកបើកបររថយន្តឈ្មោះ ឆែម ហាក់ ភេទប្រុស មានមុខងារជាអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់សាធារណៈនៃអធិការដ្ឋាននគរបាលក្រុងកំពត ទីលំនៅបច្ចុប្បន្នភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត បើកបររថយន្តម៉ាក TOYOTA RAV4 ពណ៌ស្ក ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏ត្រូវរថភ្លើងបុក បណ្តាលឲ្យរងរបួសកម្រិតធ្ងន់។ បើតាមការឱ្យដឹងពីនគរបាលខេត្តកំពត។
នគរបាលខេត្តកំពតដដែលបានបន្តថា រថភ្លើងក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ជាចំណុចឆ្លងកាត់ផ្លូវគ្រួសក្រហមមិនបានស៊ីផ្លេរ ក៏បានបុករថយន្តខាងលើ ចំទ្វារមុខផ្នែកខាងឆ្វេង ហើយបានបុករុញរថយន្តចម្ងាយ៧០០ម៉ែត្រទើបឈប់។ ករណីទី២៕
ដោយ៖ឌីណាណូរី