ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក ជា សុផារ៉ា បានប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនសាងសង់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មសាសង់ចេញ ដោយក្រសួងដែនដី ហើយនិងម្ចាស់សំណង់ដែលបានដំណើរកាដ្ឋានសាងសង់មិនមានលិខិតអនុញ្ញាតចេញដោយអាជ្ញាធរមានសត្ថកិច្ច។ បើតាមសារាចរណែនាំរបស់ លោក ជា សុផារ៉ា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
«ការចាត់វិធាននេះ ដើម្បីធានាការងារសំណង់ ការប្រើប្រាស់សំណង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ ធានាគុណភាព សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ សុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់និងសាធារណជន ប្រមទាំងធានាគណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបវិជ្ជាជីវៈក្នុនងវិស័យសំ ណង់ នៃក្រសួងដែនដី រូបនីយកម្មនិងសំណង់»។ ជាការបញ្ជាក់ របស់ លោក ជា សុផារ៉ា ក្នុងសារាចរណែនាំដដែល៕