ភ្នំពេញ៖ ផ្នែកតាមរបាយការន៍ស្ដីពីលទ្ធផលនៃការអនុវត្តកម្មវិធីសង្គមកិច្ច គិតត្រឹមបំណាចខែមិថុនា ឆ្នាំ២០១៩ រាជរ ដ្ឋាភិបាលបានបែងចែកដីជូនអតីតកម្លាំងប្រដាំអាវុធនិងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិ ហើយនិងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅតាមបណ្ដោយព្រំដែនសរុបចំនួន ៤៧៩,១១៤គ្រួសារ ដែលមានផ្ទៃដីសរុបទំហំ ១៣៤,០៧៦, ៥៤៧ហិកតា និងបានសង់ផ្ទះសរុបចំនួន ៦,៦៦៩ខ្នង។ បើតាមការផ្សាយរបស់គេហទំព័រផ្លូវការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ កាលពីថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៩ បានដាក់ចេញនូវទិសដៅធំៗ ៦ចំណុចដើម្បីអនុវត្តឆ្នាំ២០១៩ ដូចខាងក្រោម៖
ទី១. ពង្រឹងការគ្រប់គ្រងដីរក្សាទុកសម្រាប់គោលដៅសម្បទានដីសង្គមកិច្ច ដោយប្រគល់ភារកិច្ចជូន គណៈបញ្ជាការឯកភាពខេត្ត ចុះបោះបង្គោលកមណត់និយាមការ ចុះបញ្ជីដីរដ្ឋ និងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិដល់អ្នករំលោភកាន់កាប់ដែលរក្សាទុកសម្រប់គោលដៅសម្បទានសង្គមកិច្ច។
ទី២. បន្តសាងសង់ផ្តះជូនគ្រួសារកងទ័ព និងនគរបាលជាតិតាមបណ្ដោយព្រំដែន ហើយនិងគ្រយសារអតីយុទ្ធជន។
ទី៣. ជំរុញការផ្ដល់វិញ្ញាបនបត្រ សម្គាល់អចលនវត្ថុដល់សម្បទានិកដែលបានរស់នៅ និងប្រើប្រាស់គ្រប់លក្ខណ្ឌនៃសម្បទានដីសង្គមកិច្ច។
ទី៤. បង្កើតក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាពទីតាំងសម្បទានដីសង្គមកិច្ច និងត្រួតពិនិត្យការប្រើប្រាស់ដី និងផ្ទះដែលបានប្រគល់ដល់សម្បទានិកនៅតាមខេត្តគោលដៅ។ «គណៈបញ្ជាការឯកភាពខេត្តត្រូវចេញបណ្ណកម្មសិទ្ធិដល់សម្បទានិកដែលបាននៅរស់ និងប្រើប្រាស់គ្រប់លក្ខណ្ឌ ជាមួយគ្នានេះដែរ ត្រូវដកហូតផ្ទះត្រឡប់មកវិញ ក្នុងករណីប្រើប្រាស់មិនសមស្របទៅតាមលក្ខណ្ឌនៃសម្បទានដីសង្គមកិច្ច ដើម្បីប្រគល់ដល់អ្នកថ្មីត្រូវការពិត»។
ទី៥. ជំរុញអនុវត្តឱ្យបានជោគជ័យគម្រោង LANSED II ក្រោមហិរញ្ញប្បទាន ធនាគារពិភពលោក និងរៀបចំឱ្យមានប្រសិទ្ធិភាបគម្រោង LANSED III ដែលគ្រោងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២០ ដល់ ២០២២ នៅលើផ្ទៃដីទំហំប្រមាណ ២៧០០០ហិកតា មាន៣០ទីតាំង សម្រាប់សម្បទានិកចំនួន ១៥០០០គ្រួសារ ទៅ១៦០០០គ្រួសារ ស្ថិតនៅខេត្តគោលដៅចំនួន ៥ គឺ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងកំពង់ធំ។
ទី៦. ដីដែលមិនមានជីវជាតិត្រូវបានរក្សាទុកសម្រាប់សង់លំនៅដ្ឋាន និងដីមានជីវជាតិសម្រាប់ធ្វើកសិកម្ម។
នៅក្នុងកិច្ចប្រជុំខាងលើ លោក ជា សុផារ៉ា ឧបរដ្ឋនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានសូមណូមពរដល់ក្រសួង ស្ថាប័នបាក់ព័ន្ធ ដោយបន្តលើកផែនការផ្គត់ផ្គង់ទឹកស្អាត សាងសង់ផ្លូវ អាគារសិក្សា មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធសាធារណមូលដ្ឋានដទៃទៀត ចូលរួមគាំទ្រការងារសាងសង់ផ្ទះ ជូនគ្រួសារកងទ័ព នគរបាលជាតិ និងគ្រួសារអតីតយុទ្ធជន តាមបណ្ដោយព្រំដែន ដើម្បីជួយសម្រាលបន្ទុក រដ្ឋាភិបាល។
គូសបញ្ជាក់ថា កិច្ចប្រជុំនេះដែរ មានការចូលរួម ពីលោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ លោក សាយ សំអាល់ រដ្ឋន្រ្តីក្រសួងបរិស្ថាន ហើយក៏ជាសមាជិកនៃគណៈកម្មការនេះដែរ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី-ខេត្ត៕