Register Already an agent ? Login

វេទិការដ្ឋាភិបាល-ផ្នែកឯកជន លើវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីស្វែករកធាតុចូល

ភ្នំពេញ៖ រដ្ឋាភិបាល-ផ្នែកឯកជន បានបើកវេទិការដើម្បីស្វែងរករាល់ធាតុចូល និងបញ្ហាប្រឈមនានា ដែលជាកង្វល់របស់សមាជិកសមាជិកាក្នុងអង្គប្រជុំដែលបានជួបប្រទះក្នុងវិស័យ «សំណង់ និងអចលនទ្រព្យ» ដើម្បីពិភាក្សា ពន្យល់ ស្រាយបំភ្លឺបញ្ជាក់រកដំណោះស្រាយរួមគ្នា ក្នុងការដោះស្រាយបញ្ហាដែលកើតមានកន្លងមក។ បើតាមការផ្សាយទំព័រហ្វេសប៊ុកផ្លូវការនៃ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ថ្ងៃទី១៨ ខែកក្កដា នេះ។

នៅក្នុងវេទិការខាងលើ លោក លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានបានបូកសរុបនៅលទ្ធផលដែលជាធាតុចូល និងជាកង្វ់របស់អង្គប្រជុំដែលមាន ៥ចំណុចសំខាន់ៗ ដូចខាងក្រោមគឺ៖

ទី១. បញ្ហាភាពយឺតយ៉ាវដោយសារកង្វះមន្រ្តីធ្វើការ។

ទី២.បញ្ហាស្នើសុំច្រកចេញចូលតែមួយ។

ទី៣.បញ្ហាបាត់បង់កន្លែងរំដោះប្រព័ន្ធទឹក និងប្រព័ន្ធអគ្គីសនី តាមបណ្តាដងផ្លូវជាតិមួយចំនួន។

ទី៤.បញ្ហាការស្នើសុំច្បាប់សាងសង់។

ទី៥.បញ្ហាការសុំអាជ្ងាប័ណ្ណលក់ និងបញ្ហាផ្សេងៗមួយចំនួនត្រូវបានដោះស្រាយរួចរាល់។

«គោលបំណងនៃវេទិការ ដែលធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីណែនាំខ្លួនរបស់សមាជិកសមាជិកានៃក្រុមការងារ និងជាពិសេស ស្វែងរករាល់ធាតុចូល និងបញ្ហាប្រឈមនានា»។ ជាការបញ្ជាក់ នៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន «លើវិស័យសំណង់ និងអចលនទ្រព្យ» ដែលដឹកនាំដោយ លោក លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោក តាន់ មុន្នីវណ្ណ អនុសហប្រធានក្រុមការងារ លោក ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមាន លោកស្រីដែលជាសមាជិកសមាជិការបស់ក្រុមការងារនេះ។ ជាមួយគ្នានេះដែរ ក៏មានការចលរួមផងដែរ ពីប្រធាន ឬតំណាងមកពីបុរីលំនៅដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយសំភារៈសំណង់ ដែលកំពុងធ្វើអាជីវកម្ម និងកំពុង វិនិយោគពាក់ព័ន្ធលើវិស័យនេះសំខាន់ៗជាច្រើន។ បើតាមអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាដដែល៕