Register Already an agent ? Login

ក្រសួងបរិស្ថាន កំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស សុក្រម

ភ្នំពេញ៖ ក្រសួងបរិស្ថានបាន កំណត់កំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស សុក្រម ដែលមានគោលបំណងការពារឱ្យបានគង់វង្សជានិរន្តន៍។ ការកំណត់របស់ក្រសួងបរិស្ថានមានផ្ទៃដី ១៧០ហិកតា ស្ថិតនៅទីតាំងរដ្ឋបាល ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកមពង់ធំ។ បើតាមសេចក្ដីប្រកាសក្រសួងបរិស្ថានចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

នាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ភារកិច្ចទទួលខុសត្រូវក្នុងការគ្រប់គ្រងទីតាំងអភិរក្សប្រភពដើមធន ធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស សុក្រម ក្នុងនោះដែរ ណែនាំបច្ចេកទេស សិក្សាស្រាវជ្រាវផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលសមត្ថភាពគ្រប់គ្រង ស្ដីពីការងាថែរក្សា ការពារនិងការងារអភិរក្ស ព្រមទាំងត្រួតពិនិត្យតាមដាម។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន។

ចំណែកឯ មន្ទីរបរិស្ថានខេត្តកំពង់ធំ មានភារកិច្ចគ្រប់គ្រងការពារអភិរក្សទីតាង អភិរក្សប្រដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស សុក្រម។ ជាមួយគ្នានេះដែរ ក៏ត្រូវចាត់វិធានកាចាំបាច់រនានាតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីទប់ស្កាត់ ព្រមទាំងបង្រ្កាបសកម្មភាពបទល្មើស ឬអនាធិបតេយ្យក្នុងទីតាំងតំបន់ដែលបានលើកឡើងខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថានដដែល៕

ដោយ៖ឌីណា