Register Already an agent ? Login

សម្ដេច ស ខេង ៖ អភិបាលរាជធានី-ខេត្ត ត្រូវព្រួតពិនិត្យសំណង់គ្មានលិខិត និងគ្មានបច្ចេកទេសបទដ្ឋាន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្តៃ បានប្រាប់ទៅមន្រ្តីក្រោមឱវាទថ្នាក់ក្រោមជាតិ ដែលមានអភិបាលរាជធានី-ខេត្ត ត្រូវណែនាំដល់មន្ទីរ អង្អភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យទទួលខុសត្រូវពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យសំណង់ ព្រមទាំងធានាថាមិនមានការសាងសង់សំណង់ ដោយគ្មានលិខិតអនុញ្ញាត ឬខុសលិខិតអនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បើតាមសេចក្ដីណែនាំរបស់ សម្ដេច ស ខេង ចុះថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០១៩។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ វិស័យសំណង់ក៏មានការរីកលូតលាស់យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសនៅតាមទីក្រុង ទីប្រជុំជន។ បើតាមសេចក្ដីណែនាំរបស់ សម្ដេច និងបានបន្តថា ក្នុងនោះ ក្រសួងមហាផ្ទៃក៏បានកត់សម្គាល់ ជាពិសេសការសាងសង់សំណង់មួយចំនួនមានលិខិតអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានឋានានុក្រមជាដើម បានគោរពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់។

ប៉ុន្តែទន្ទឹមនេះក៏មានសំណង់មួយចំនួនបានដណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយសំណង់ ដោយគ្មានលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសសំណង់ឱ្យបានត្រឹមត្រូវ ក្នុងករណីទាំងអស់នេះអាចបណ្ដាលឱ្យប៉ះពាល់ដល់សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតបង្កឱ្យមានគ្រោះថ្នាក់ និងហានិភ័យផ្សេងៗ។ បើតាមលិខិត សម្ដេច ស ខេង ដដែល ដែលបានឃើញករណីជាក់ស្ដែងបានកើតឡើងនៅខេត្តព្រះហុនកាលពីថ្មីៗនេះ។

លិខិតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជម្រុញមន្រ្តីក្រោមឱវាទដែលមានឋានុក្រម ត្រូវពន្លឿននីតិវិធីក្នុងការផ្ដល់លិខិតអនុ ញ្ញាតសាងសង់ជូនដល់ម្ចាស់សំណង់ឱ្យបានឆាប់រហ័សស្របតាមគោលការណ៍ បែបបទ និងនិតិវិធីកំណត់ជាធរមាន។ ជាមួយគ្នានេះដែរ ត្រូវលើកកម្ពស់ការផ្ដល់សេវាលើវិស័យសំណង់នតាមរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានច្រកចេញចូលតែមួយ។ ក្នុងនោះដែរ ត្រូវអប់រំផ្សព្វផ្សាយដល់ម្ចាស់សំណង់ឱ្យបានដឹង និងគោរពតាច្បាប់ និងលិខិតបអដ្ឋានគតិយុត្តពាំក់ព័ន្ធនឹងវិស័យសំណង់ សុវត្ថិភាពក្នុងការសាងសង់សំណង់ និងផលវិបាកនៃការសាងសង់ ដែលមិនគោរបច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់៕

ដោយ៖ឌីណា