Register Already an agent ? Login

ក្រុមហ៊ុន ព្រីនស៍រៀល អ៊ីស្ទេតគ្រុបបើកការដ្ឋានសាងសង់ខុនដូសណ្ឋាគារកម្ពស់៤១ជាន់

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រកាសបើកការដ្ឋាន សាងសង់គម្រោងថ្មីបែបខុនដូសណ្ឋាគារ ចំនួន២ អគារការិយាល័យ និងអគារពាណិជ្ជកម្មចំនួន១ លើផ្ទៃដីអភិវឌ្ឍន៍ចំនួន ២២ម៉ឺនម៉ែត្រការ៉េ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ពីខាងក្រោយនៃគម្រោងទី១ (មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា)។

ក្នុងពិធីបើកការដ្ឋាន សាងសង់គម្រោងព្រីនស៍ ហេភីនេស ផ្លាហ្សា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោមវត្តមាន លោក ឈ៊ីវ គួស៊ីង ប្រធានប្រតិបត្តិ ក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក LI MIN នាយកប្រតិបត្តិ និងលោក RUAN BIN នាយករងប្រតិបត្តិ រួមជាមួយថ្នាក់ដឹកនាំ និងតំណាងដៃគូសហការផ្សេងទៀត ។

តំណាងក្រុមហ៊ុន បានលើកឡើងថា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទំហំ អភិវឌ្ឍន៍សរុប ២២ម៉ឺនម៉ែត្រការ៉េ ដោយមាននូវខុនដូបែបសណ្ឋាគារចំនួន ២ល្វែង អគារការិយាល័យចំនួន ១ល្វែង និងអគារពាណិជ្ជកម្ម។ គម្រោងនេះបាននាំ យកនូវគោល គំនិតនៃលំនៅដ្ឋានបែបសណ្ឋាគារ ដែលមានបំពាក់ដោយអាងហែលទឹក ក្លឹបហាត់ប្រាណ ជាន់ដំបូល ក្លឹបកម្សាន្ដ និងបរិក្ខារជាច្រើនផ្សេងៗទៀត។ ដោយបង្ហាញទេសភាព លក្ខណៈ 3Dការបង្កើតការរស់នៅលក្ខណៈបៃតង ប្រកបដោយផាសុខភាពល្អ ការបង្កើត គំរូជីវភាពរស់នៅលក្ខណៈជាន់ខ្ពស់នៅកម្ពុជា គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា នឹងក្លាយជាទីតាំងនិមិត្តរូប នៃជីវិតរស់នៅលក្ខណៈជាន់ខ្ពស់ និងការវិនិយោគ លំដាប់ខ្ពស់នៅ រាជធានីភ្នំពេញ។

លោកបន្តថា នៅជុំវិញមាននូវធនធានទីក្រុងលំដាប់កំពូល ដូចជាតំបន់ស្ថានទូត ស្ថាប័នរដ្ឋាភិបាល ខុនដូលំដាប់ខ្ពស់ ក្លឹបបាល់ទាត់លំដាប់ខ្ពស់ ហាងទំនិញអនុគ្រោះពន្ធហាងលក់ រថយន្ដម៉ាកល្បី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និង សាលារៀន អន្តរជាតិ ISPP ជាដើម ដែលអនុញ្ញាតឲ្យ លោកអ្នកទទួល បាននូវសេវាផ្គត់ផ្គង់ បែបទីក្រុងប្រកបដោយភាពស៊ីវីល័យ ។ 

គួរបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុន ឈានមុខគេនៅក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្ននេះក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានដីបម្រុងទំហំជាង ១២០០ ហិកតា ដែលមានទំហំអភិវឌ្ឍន៍ជាង ២០ លានម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគជាង ២ពាន់លានដុល្លារអាមេរិក ៕

ប្រភព : www.dap-news.com