Register Already an agent ? Login

៥ខែ ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសជាង២សែនតោនក្នុងនោះនាំទៅចិនជាង១សែនតោន

ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅក្រៅប្រទេសចំនួន២៥០ ១៧២តោន ទៅកាន់ទិសដៅចំនួន ៤៦ប្រទេស ក្នុងនោះប្រទេសចិន លំដាប់ទី១ មានចំនួន១០៩ ២៣៤តោន ។

យោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែឧសភា ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ដែលចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០១៩ ការនាំចេញអង្ករតាមច្រក ចេញ-ចូលតែមួយ គឺមានបរិមាណសរុបចំនួន ៣៦ ៤០៩តោន មានការថយចុះចំនួន ៦ ៤៥៦តោន (១៧.៧១) ធៀបនឹងបរិមាណនាំចេញ កាលពីខែឧសភា ឆ្នាំ២០១៨។ 

របាយការណ៍បានបញ្ជាក់ថា “រយៈពេល៥ខែ ឆ្នាំ២០១៩ នាំចេញបានចំនួន២៥០ ១៧២ តោន ការនាំចេញទៅកាន់ទិសដៅចំនួន៤៦ប្រទេស ក្នុងនោះ ប្រទេសចិនលំដាប់ទី១ ចំនួន១០៩ ២៣៤តោន ,បារាំងលំដាប់ទី២ ចំនួន៣១ ៧៩៤តោន ,ហ្កាបុងលំដាប់ទី៣ ចំនួន១៤ ៥២៥តោន ,ម៉ាឡេស៊ីលំដាប់ទី៤ ចំនួន១២ ៧១៧តោន ,ប៊្រុយណេលំដាប់ទី៥ ចំនួន៩ ២៤០តោន ,វៀតណាមលំដាប់ទី៦ ចំនួន៧៨៥៥តោន ,ណេដឺឡែនលំដាប់ទី៧ ចំនួន៧៥៨៤តោន ,អេស្ប៉ាញលំដាប់ទី៨ ចំនួន៦ ១៩១តោន ,អូស្ដ្រាលីលំដាប់ទី៩ ចំនួន៩១៨៣តោន និងប៊ែលហ្សីកលំដាប់ទី១០ ចំនួន៥ ២៣០តោន ហើយបច្ចុប្បន្នក្រុមហ៊ុន ដែលបាននាំចេញអង្ករមាន ចំនួន៧៤ក្រុមហ៊ុន ផងដែរ” ៕ 

ប្រភព : www.dap-news.com