Register Already an agent ? Login

ប្រជាកសិករ មួយចំនួន នៅខេត្តព្រៃវែង ងាកមកដាំអំពៅ ព្រោះមានទីផ្សារ ទទូលទិញ និង លក់បានតម្លៃខ្ពស់

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ប្រកបមុខរបរដាំអំពៅ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពោរពេញទៅដោយទឹកមុខ សប្បាយរីករាយគ្រប់ៗគ្នា ដោយ សារតែឆ្នាំនេះ អំពៅដែលពួកគាត់បានដាំដុះ ទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃ គួរសម អាចទទួលយកបាន ព្រោះមានឈ្មូញទិញយកទៅលក់បន្ត និងមានខាងរោងចក្រ មកទទូលទិញ ដើម្បីផលិតធ្វើជាស្ករ លក់នៅលើទីផ្សារ។

ប្រជាកសិករ អ្នក ដាំ អំពៅ នៅភូមិ ធ្នង់ ឃុំជាខ្លាង បាននិយាយថា ការដាំដុះ សម្រាប់ឆ្នាំ២០១៩នេះ បានរួចរាល់អស់ហើយ តែកើនឡើងច្រើនជាងឆ្នាំមុន ដែលការកើនឡើង នេះ គឹដោយសារតែ កាលពីឆ្នាំមុន ពួកគាត់លក់បានថ្លៃខ្ពស់ ពីជាង២០លាន ទៅជាង៣០រៀល ក្នុង១ហិកតា ហើយសង្ឃឹមថា នៅចុង ឆ្នាំនេះ នឹងបានថ្លៃទៀត។ ប្រជាកសិករ ថា ការដាំដុះ អំពៅ មិនសូវខាតទេ គ្រាន់តែចំណេញតិច ឬ ច្រើន ប៉ុណ្ណោះ ហើយចាប់តាំ ងពីដាំមក ទើប តែមានខាតម្តង ប៉ុណ្ណោះ ហើយក៍មិនខាត ច្រើន ដែរ។

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានធ្វើសេចក្ដីរាយការណ៍ជូនលោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី២០មិថុនានេះថា ដំណាំអំពៅរបស់ ប្រជាកសិករឆ្នាំនេះទទួលបានទិន្នផលខ្ពស់ ហើយតម្លៃក៏ថ្លៃដែរ កសិករ អាចទទួលយកបាន មិនតែប៉ុណ្ណោះឆ្នាំនេះ ឈ្មួញមិនសាំញ៉ាំច្រើនដូចឆ្នាំមុនទេ មកទិញដល់ កន្លែង ដឹកតាមរថយន្ត យកទៅលក់នៅភ្នំពេញតែម្តង។ ចំពោះពេលវេលា និងបរិមាណ នៃការដាំដុះវិញ ជាទូទៅ ផ្ទៃដី១ហិកតា អាចដាំអំពៅបានចន្លោះពី ៦ម៉ឺនទៅ៦ម៉ឺន៥ពាន់ដើម ដោយចាប់ផ្តើម ដាំដុះ ចាប់ពីចុងខែ១២នេះទៅ ហើយចាប់ផ្តើមប្រមូលផលមកវិញ នៅចន្លោះចាប់ពីខែ៧ទៅខែ៨ រៀងរាល់ឆ្នាំ ឬអាចយូរជាងនេះ ដោយផ្អែកទៅលើបច្ចេកទេស និងអាកាសធាតុអំណោយផល ឬអត់។ 

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ធ្លាប់បានបញ្ជាក់ នាពេលកន្លងមកថា នៅទូទាំងខេត្តព្រៃវែង មានកសិករប្រកបមុខរបរដាំ អំពៅសរុប ប្រមាណជាង ៣០០គ្រួសារ នៅលើផ្ទះដីជាង៥០០ហិកតា ក្នុងនោះ ស្រុកស្វា អន្ទរ មានអ្នកដាំច្រើនជាងគេ។ ដោយឡែកស្រុកបាភ្នំ និងស្រុកព្រះស្តេច ក៏មានអ្នកដាំដែរ ប៉ុន្តែក្នុងទ្រង់ទ្រាយតូច ជាលក្ខណៈគ្រួសារ ដោយសារពួកគាត់ ទើបតែចាប់ផ្តើមសាកល្បង ដាំដុះ៕

ប្រភព : www.dap-news.com