Register Already an agent ? Login

កម្ពុជាកំពុងទទួលផលដ៏ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពីកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ

ភ្នំពេញ ៖ លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជាបាននឹងកំពុងទទួលបាន ផលដ៏ធំធេងសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ពីគោលនយោបាយរបស់ចិនគឺ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក WAN Gang អនុប្រធានក្រុមប្រឹក្សា លើកកម្ពស់ការបង្រួបបង្រួម សន្តិភាពជាតិ និងជាអនុប្រធានសភា ប្រឹក្សានយោបាយចិន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក ទេព ងន បានថ្លែងថា “ប្រទេសកម្ពុជាបាននិងកំពុង ទទួលផលដ៏ធំធេង សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និងធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)” ។ 

លោកបន្ដថា លទ្ធផលជាក់ស្តែង ពីគោលនយោបាយទាំងអស់នេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធ តភា្ជប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់បដិសន្ធិឡើង ក្នុងអំឡុងឆ្នាំ២០២២ និងការរីកចម្រើន នៃខេត្តព្រះសីហនុដ៏ឆាប់រហ័ស។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលបាន ផលប្រយោជន៍ដ៏ធំធេង សម្រាប់ការអភិវឌ្ឍប្រទេស ពីក្របខណ្ឌអាស៊ាន-ចិន ។ អាស៊ានបូកបី តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ ទន្លេមេគង្គ-ឡាងឆាង។

ជាងនេះទៅទៀត អនុប្រធានទី២ព្រឹទ្ធសភា ក៏បានលើកឡើងទៀតថា ចិន គឺជាដៃគូពាណិជ្ជកម្មធំទីមួយ របស់អាស៊ាន ហើយនៅឆ្នាំ២០២០ ខាងមុខ អាស៊ាន-ចិន និងសម្រេចគោលដៅ ពាណិជ្ជកម្មទៅវិញទៅមក ចំនួនមួយពាន់ពាន់លានដុល្លារ (១ទ្រ៊ីលាន) និងការវិនិយោគកើនដល់ ១៥០ប៊ីលានដុល្លារ ។ 

ចំណែក លោក WAN Gang បានឲ្យដឹងដែរថា សេដ្ឋកិច្ចកម្ពុជា រក្សាបានអត្រាកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧% នឹងមានភ្ញៀវទេសចរចិន កាន់តែច្រើនមកទស្សនកិច្ចផងដែរ។

បន្ថែមពីនេះ លោកថា បច្ចុប្បន្នមាននិស្សិតកម្ពុជា រៀននៅចិនជាង២.០០០នាក់ ក្នុងនោះក៏មានអ្នកជំនាញ ខាងវិជ្ជាសាស្រ្តមួយចំនួន កំពុងតែសិក្សារៀនសូត្រ ហើយនាពេលខាងមុខ ។លោកសង្ឃឹងថា និស្សិតកម្ពុជានឹងទៅសិក្សា នៅចិនកាន់តែច្រើនថែមទៀត។

សូមរំលឹកថា ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បង្កើតឡើងដោយ ប្រធានាធិបតីចិន ស៊ី ជិនភីង ដូច្នេះ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ បាននឹងកំពុងជាមូលដ្ឋានគ្រឹះ ដោយ BRI គឺជាប្រព័ន្ធនៃការផ្សារភ្ជាប់គ្នា រវាងបណ្តាញ គមនាគមន៍ផ្លូវគោក ទៅជាមួយផ្លូវដែក ជាប់ទៅនឹងបំពង់ នាំប្រេងស្ថានីយអគ្គិសនី កំពង់ផែ និងវាលយន្តហោះទាំងអស់ ឲ្យទៅជាបណ្តុំតែមួយ ក្នុងហេដ្ឋារចនាសម្ព័ន្ធទាំងមូល (Infrastructures) ដោយជាប់ទៅជាប្រព័ន្ធតែមួយ រវាង៦៥ប្រទេស ជាមួយគ្នា៕  

ប្រភព : www.dap-news.com