ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន ង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតអំបោះគ្រប់ប្រភេទ ក្រោមទុនវិនិយោគជាង ១២លានដុល្លារ ដោយបង្កើតការងារ បានជា៣ពាន់កន្លែង។
យោងតាមហ្វេសប៊ុករបស់ CDC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា រោងចក្រទាំងនោះ រួមមាន៖
១- “EALYTEX (CAMBODIA) GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ១.៨២៣កន្លែង។
២- “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រ ផលិតអំបោះគ្រប់ប្រភេទ បម្រើការនាំចេញ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងពីរ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ៤៤១កន្លែង។
៣- “CAPITAL GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ១.៤២១កន្លែង៕
ប្រភព : www.dap-news.com