កំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ បាន បើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែមានប្រវែង ៤៥០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើង ព្រៃ ខេត្តកំពង់ចាម ។
នៅចំពោះមុខ ប្រជាពលរដ្ឋប្រមាណ ជាង ១០០០ នាក់ លោកអភិបាលខេត្ត កំពង់ចាម បានថ្លែង ថា ផ្លូវមួយខ្សែនេះ សាងសង់ រយៈពេល២ឆ្នាំទៅហើយ ដោយចម្ងាយ ពីផ្លូវបំបែកស្គន់ មកកាន់ភូមិបឹងជ្រោយ ប្រវែង ៤៥០០ម៉ែត្រ ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ចាប់តាំងពីមានការ ស្នើសុំពីប្រជាពលរដ្ឋ លោកបានខិតខំប្រឹង ដើម្បីរកលុយមកស្ថាបនាផ្លូវមួយខ្សែនេះ ហើយថវិកាដែលបាន យកមកស្ថាបនាផ្លូវមួយខ្សែនេះ គឺបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកបានពិនិត្យមើលលទ្ធភាព ប្រាក់ចំណូលក្នុងប្រទេសរបស់យើង ។ ដោយសារប្រាក់ចំណូលនៅក្នុងឆ្នាំ ២០១៩ នេះ ដំណើរការសេដ្ឋកិច្ច របស់កម្ពុជាយើងល្អ ប្រទេសយើងមានសុខសន្តិ ភាព .ការរីកចម្រើន .ការអភិវឌ្ឍន ជាបន្តបន្ទាប់ ទើបមានការអនុញ្ញាតពី សម្ដេចតេជោតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ ដើម្បីធ្វើ ផ្លូវមួយខ្សែនេះ សម្រាប់ប្រជាជន ប្រើប្រាស់ ។
លោកអភិបាលខេត្តបានមាន ប្រសាសន៍បន្ថែមថា ផ្លូវល្អងាយស្រួលធ្វើដំ ណើរ ផ្លូវល្អមិនបង្ករគ្រោះថ្នាក់ និងផលប៉ះពាល់បរិស្ថានផ្សេងៗ ជាពិសេស ផ្លូវល្អនឹងនាំភ្ញៀវទេសចរ មកកាន់តំបន់កម្សាន្ត នៅបឹងជ្រោយនេះ កាន់តែច្រើនថែមទៀតផងដែរ៕
ប្រភព : www.dap-news.com