Register Already an agent ? Login

ទីក្រុងបាវិតពិតជាមានសក្ដានុពលអភិវឌ្ឍន៍ដ៏អស្ចារ្យខ្លាំងបំផុតនៅពាក់កណ្ដាលឆ្នាំ2019នេះ

ក្រុងបាវិត ខេត្តស្វាយរៀង បានក្លាយតំបន់គោលដៅសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ បន្ទាប់ពីក្រុមហ៊ុនចិនចំនួន៣ បានប្រកាសបង្កើតទីក្រុងរណប លើផ្ទៃដីប្រមាណ ៨០៣ហិកតា និងក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រកាសសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតទៀតនោះ។

ទីក្រុងបាវិតបានប្រែក្លាយជាទីក្រុងដែលមានចំណាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងពាក់កណ្ដាលឆ្នាំ2019នេះ ដោយមានលេចចេញជាគម្រោងថ្មីៗជាច្រើនដូចជា អាគារ សណ្ឋាគា ផ្សារទំនើប ខុនដូរ ការិយាល័យធំៗសម្រាប់ជួល កាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេស ផែស្ងួត រោងចក្រសហគ្រាសដ៏ច្រើនកុះករ គឺជាទីក្រុងរណបសម្រាប់ផ្លាស់ប្តូរពាណិជ្ចកម្ម និងជាតំបន់ដែលតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុង។

វិស័យហេដ្ឋារចនាសម្ព័ន្ឋចាប់ផ្តើមរីកចម្រើនខ្លាំង ស្របពេលកំនើននៃការវិនិយោគពីសំណាក់អ្នកវិនិយោគអន្តរជាតិជាពិសេសជនជាតិចិនបានធ្វើឲ្យទីក្រុងបាវិតផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សជាពិសេសវិស័យ ហេដ្ឋារចនាសម្ព័ន្ឋកំពុងតែមានការសាងសង់យ៉ាងសកម្ម។កត្តាសំខាន់ៗទាំងអស់នេះហើយទើបធ្វើឲ្យដីធ្លីនៅក្រុងបាវិតពីមួយថ្ងៃទៅមួយថ្ងៃហក់ឡើងថ្លៃឥតឈប់ឈរ។

បច្ចុប្បន្នក្រុងបាវិតមានសភាពដូចនឹងក្រុងកំពង់សោមកាលពី៣ឆ្នាំមុន ដែលពេលនោះតម្លៃដីមិនទាន់មានតម្លៃខ្ពស់ទេ។ នាពេលអនាគតឆាប់ៗនេះ ទីក្រុងនេះនឹងមានមនុស្សរស់នៅកាន់តែច្រើន ជាទីក្រុងដ៏ស៊ីវិល័យមួយ ហើយតម្លៃដីធ្លីនឹងកើនឡើងខ្ពស់ និងមានការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ” ដូច ក្រុងកំពង់សោមនាពេលបច្ចុប្បន្ន។