Register Already an agent ? Login

គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិភាក្សា ស្តីពី បរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥

ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពី បរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក្នុងនោះក៏មានការពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពី របបសន្តិសុខសង្គមផងដែរ។

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើង នៅសាលប្រជុំនៃ ទីស្តី ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសមាសភាព អញ្ជើញចូលរួមពីរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំ ពីបណ្តាក្រសួងពាក់ព័ន្ធនានា ជាច្រើនរូប ក្នុងនោះក៏មានវត្តមាន លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ព្រមទាំងប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុក ជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) ផងដែរ ។

គោលបំណងនៃកិច្ចប្រជុំ ខាងលើនេះ គឺផ្តោតទៅលើចំណុចសំខាន់ៗចំនួន ២ គឺទី១. ពិភាក្សាលើសេចក្តីព្រាង យុទ្ធសាស្រ្តជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងទី២. ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី របបសន្តិសុខសង្គម និងបញ្ហាផ្សេងៗ មួយចំនួនទៀត ៕

ប្រភព : www.dap-news.com