Register Already an agent ? Login

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកចេញ ជាផ្លូវការ នូវពន្ឋកាត់ទុក ១% នៅថ្ងៃនេះតែម្ដង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៩ ខែ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានពិភាក្សា ជាមួយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ រួចមកបានសម្រេច ដកចេញនូវ “ពន្ឋកាត់ទុក ១% នៅថ្ងៃនេះតែម្ដង ដោយមិនចាំបាច់រង់ចាំ រហូតដល់ចុងឆ្នាំ ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្ត ដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់ អោយបានទទួលផល ចំណេញកាន់តែច្រើន ។

យោងតាមតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោបានឲ្យដឹងបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាស ជូនសេចក្តីណែនាំ ជាផ្លូវការដល់សាធារណៈ និងអ្នកធុរកិច្ចទាំងអស់អោយ បានជ្រាបជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ដំណឹងល្អនេះ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់បណ្តា ក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានអញ្ជើញមកជួប សម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani, Tokyo ក្នុងបំណងបង្ហាញពីការគាំទ្រ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងការដកចេញនូវពន្ឋកាត់ទុកនេះ សូមក្រុមហ៊ុនឯកជន និងវិនិយោគទុនទាំងអស់នៅកម្ពុជាពង្រឹងនិងបន្តចូលរួមបង់ពន្ឋជូនរាជរដ្ឋាភិបាលអោយបានត្រឹមត្រូវ និងអោយបានគ្រប់ៗគ្នា៕ 

ប្រភព : www.dap-news.com