Register Already an agent ? Login

គម្រោងជំនួយ សាងសង់ផ្លូវ ជនបទ របស់ចិន សម្រាប់កម្ពុជា ដំណាក់កាលទី១ ចាប់ផ្តើម ដំណើរការ

ភ្នំពេញ :នៅថ្ងៃទី២៨ ខែឧសភា កម្មវិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ នៃគម្រោងជំនួយសាងសង់ ផ្លូវជនបទ របស់ចិន សម្រាប់កម្ពុជា ដំណាក់កាលទី១ បានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទកម្ពុជា និងលោក Li An ទីប្រឹក្សាសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ស្ថានទូត ចិន ប្រចាំ កម្ពុជា បាន ឲ្យ ដឹង ថា គម្រោងជំនួយសាងសង់ផ្លូវជនបទសម្រាប់កម្ពុជាដំណាក់កាលទី១ មានទីតាំងនៅតាមខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម រួមទាំងអស់មានផ្លូវចំនួន ៦ ខ្សែ និងស្ពានចំនួន ១ កន្លែង សរុបប្រវែងប្រមាណ ៣៥.៥ គីឡូម៉ែត្រ ដែលសុទ្ធសឹងជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន។

ប្រភព : www.dap-news.com