Register Already an agent ? Login

ក្រុមហ៊ុនខ្មែរមួយ ក្តោបបាន ១០ពានរង្វាន់ ពីកម្មវិធី ប្រកួតប្រជែង ពានរង្វាន់អចលនទ្រព្យ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាទីក្រុងបាងកក

ភ្នំពេញ៖ ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការរក្សាបាននូវពានរង្វាន់“ក្រុមហ៊ុនអភិវឌ្ឍ ដែលល្អជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងជ័យលាភី ពានរង្វាន់៧ផ្សេងទៀត ក្នុងកម្មវិធីប្រកាសពានរង្វាន់ អចលនទ្រព្យកម្ពុជា លើកទី៤កន្លងទៅថ្មីៗនេះ ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានជ្រើសតាំងជាបេក្ខភាព តំណាងអោយប្រទេសកម្ពុជា។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកក្នុងថ្ងៃទី១៤~១៥ខែឧសភាឆ្នាំ២០១៩នៅសណ្ឋាគារBangkok Marriott Marquis Queen’s Park ទីក្រុងបាងកក ដែលរៀបចំឡើង ដោយក្រុមហ៊ុនInternational Property Media ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និងដោយមានការចូលរួម ពីបណ្តាក្រុមហ៊ុនល្បីៗ ធំៗពី២៧ប្រទេស។

ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពជាថ្មីម្តងទៀតដោយបានទទួលជ័យលាភី ពានរង្វាន់ចំនួន១០ ដែលក្នុងនោះមាន៖

– ពានរង្វាន់ជ័យលាភីលំដាប់ថ្នាក់ ប្រទេសចំនួន២៖

១) ពានរង្វាន់ស្ថាបត្យកម្ម ឌីហ្សាញពហុលំនៅឋាន គំរោងហ្គ្រេនស្តាផ្លាទីនីម

២) ពានរង្វាន់ឌីហ្សាញផ្នែកក្នុងអគារសេវាកម្មសាធារណ សាលសន្និបាត យូរ៉ូវីល

– ពានរង្វាន់ជ័យលាភី លំដាប់ផ្កាយ៥ចំនួន៥៖

៣) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងការិយាល័យលក់

៤) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងក្លឹបហាត់ប្រាណ ដាយមិននិងយូរ៉ូវីល

៥) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងផ្ទះគំរូវីឡាឃីង

៦) ពានរង្វាន់អភិវឌ្ឍ អគារសេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល

៧) ពានរង្វាន់អភិវឌ្ឍគំរោង លំនៅឋាននៅកម្ពុជា គំរោងហ្គ្រេនស្តាផ្លាទីនីម

– ពានរង្វាន់ជ័យលាភី អាស៊ីប៉ាស៊ីហ្វិក ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចំនួន៣៖

៨) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងផ្ទះគំរូវីឡាឃីង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

៩) ពានរង្វាន់ឌីហ្សាញ ផ្នែកក្នុងក្លឹបហាត់ប្រាណ ដាយមិននិងយូរ៉ូវីល

១០) ពានរង្វាន់អភិវឌ្ឍអគារ សេវាកម្មសាធារណៈ ព្រះវិហារជ័យមង្គល។ 

ប៉េងហួតគ្រុប ជាក្រុមហ៊ុនកូនខ្មែរសុទ្ធសាធ ដែលធ្វើអោយប្រទេសកម្ពុជា កាន់តែលេចធ្លោ លើឆាកអន្តរជាតិ អោយឃើញពីស្នាដៃកូនខ្មែរ មិនចាញ់ប្រទេស ក្នងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការប្រកួតប្រជែង គម្រោងអភិវឌ្ឍធំៗនិងការរចនាស្ថាបត្យកម្ម ដ៏ល្អឥតខ្ចោះ ជាមួយនឹងការទទួលបានជ័យលាភី ពានរង្វាន់ សរុបចំនួន១០នេះ។

ក្រុមហ៊ុនប៉េងហួតគ្រុប ទទួលបានពានរង្វាន់ ទាំងអស់នេះជាសមិទ្ធិផលកើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំថ្នាក់គ្រប់គ្រងបុគ្គលិកគ្រប់ជាន់ថ្នាក់និងជាពិសេសទៀតនោះក៏សូមអរគុណអតិថិជនដែលតែងតែគាំទ្រជារៀងរហូតមក៕ 

ប្រភព : www.dap-news.com