Register Already an agent ? Login

បុរីកាំងម៉េងចាប់ផ្តើមមានសកម្មភាពឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់រយ:ពេលជាង 10 ឆ្នាំ

បន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវ 60 ម៉ែត្រ (សម្ដេចហ៊ុនសែន) យើងឃើញថាដីនៅភាគខាងត្បូងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចជា

• ការអភិវឌ្ឍន៍គម្រោង Condo ធំៗជាច្រើន

• ការអភិវឌ្ឍន៍បុរីប៉េងហួត 2 គម្រោង

• គម្រោងបុរីជីបម៉ុង

• គម្រោងផ្សាទំនើប AEON ទី ៣

• ការពង្រីកផ្លូវជាតិលេខ 2

• ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge SEZ

• គម្រោងបុរីពិភពថ្មី

• ការធ្វើព្រលានយន្តហោះខ្នាតអន្តរជាត់ទំហំ 2600 ហិតា

• ការកសាងផ្លូវក្រវាត់ក្រុងទី 3

ក្នុងពេលជាមួយគ្នានេះគម្រោងចាស់ៗមួយចំនួនដូចជាបុរីកាំងម៉េងក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញដែរ។

គម្រោងបុរីកាំងម៉េងអភិវឌ្ឍដោយក្រុមហ៊ុនលានហេងត្រេឌីង (Lieng Heng Trading) ក្នុងឆ្នាំ 2007 លើដីទំហំដីប្រហែល 400 ហិកតាជាបុរីប្រភេទដីឡូសាងសង់វីឡាសុទ្ធសាធ តែអស់រយៈពេលជាង 10 ឆ្នាំហើយដែលគម្រោងនេះមានភាពស្ងប់ស្ងាត់ដោយមានការអភិវឌ្ឍបន្តិចបន្តួច ទៅលើលំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នៅដើមឆ្នាំ 2019 នេះយើងចាប់ផ្តើមមើលឃើញសកម្មភាពកាន់តែច្រើនពីម្ចាស់ដីដោយមានការឈូសឆាយដី, បោះបង្គោលព្រំ ការសងជញ្ជាំង និងកសាងលំនៅដ្ឋានជាដើម សកម្មភាពរបស់ម្ចាស់ដីទាំងនេះ ហាក់បង្ហាញពីការពេញចិត្តដីនៅទីតាំងនេះសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់ការរស់នៅ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋម្ចាស់ដីទាំងនេះបានបង្ហាញទឹកចិត្តថា ប្រសិនម្ចាស់បុរីកាំងម៉េងនិងម្ចាស់ដីរួមគ្នាអភិវឌ្ឍ នោះទីតាំងនេះនឹងក្លាយជាបុរីបៃតងនិងទាក់ទាញបំផុត។

ប្រសិនបើម្ចាស់ដីទាំងអស់ដែលធ្វើការជាមួយគ្នានៅក្នុងស្មារតីនៃកិច្ចសហការទាន់ពេលវេលានិងបន្តរក្សាសន្ទុះនេះយើងនឹងឃើញ វីឡាដ៏ស្រស់ស្អាតជាច្រើននឹងដុះឡើងក្នុងបុរីបៃតងមួយនេះ នៅភាគខាងត្បូងនៃរាជធានីរបស់យើង។