Register Already an agent ? Login

អាជីវករ និងសិប្បករ គួរចាប់ឱកាស កែច្នៃចំណីអាហារ ជៀសវាងការនាំចូលពីក្រៅ

ភ្នំពេញ ៖ ក្នុងវេទិកាផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម លើកដំបូងឆ្នាំ២០១៩ ដើម្បីជាឱកាសទំនាក់ទំនង និងកសាងបណ្តាញអាជីវកម្ម សម្រាប់សហគ្រាស កែច្នៃចំណីអាហារ និងកែច្នៃផលិតផលក្នុងស្រុក ពង្រីកចំណេះដឹង និងព័ត៌មានស្តីពី ផលិតផលនិងសេវាកម្ម ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើការងារកសិកម្ម របស់សហគ្រាសកែច្នៃ និងពង្រឹងសមត្ថភាពផលិតផល និងភាពប្រកួតប្រជែង ផលិតផលនោះ ក្រុមមន្រ្តីបានស្នើឲ្យអាជីវករ និងសិប្បករ គួរចាប់យកឱកាសកែច្នៃ ចំណីអាហារ ជៀសវាងការនាំចូលពីក្រៅប្រទេស។

លោក សួង ណយ អគ្គលេខារង គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១លទ្ធផល១ បានថ្លែងថា “ព្រឹត្តិការណ៍ផ្គូផ្គង អាជីវករ សិប្បករ និង អ្នកផ្គត់ផ្គង់សំភារៈកែច្នៃ ដើម្បីឲ្យអាជីវករ សិប្បករ ដែលលក់វត្ថុ ធាតុដើម សូមងាកមកធ្វើការកែច្នៃខ្លួនឯងវិញ ដោយបានបង្កើនប្រាក់ចំណូល និងការងារ ចំណេះដឹងដល់ក្មេងជំនាន់ក្រោយ ដើម្បីផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ យើងគួរតែគាំទ្រផលិតផលរបស់ខ្លួន យើងមាន វត្ថុធាតុដើម យើងបានយកទៅលក់ឲ្យគេ ហើយនាំចូលផលិតផលពីគេមកវិញ ។ បើអាចកែច្នៃបានយើង នឹងបញ្ឈប់ការនាំចូលផលិតផលពីគេ ហើយធ្វើឲ្យល្អត្រូវស្តង់ដារ យើងនឹងជោគជ័យទាំងអស់គ្នា” ។ 

ចំណែក លោក ឈិន កេន ប្រធានគណៈកម្មាធិការទំនាក់ទំនងសាធារណៈជាតិ និងអន្តរជាតិ នៃសម្ព័ន្ធសមាគមធុនតូច និងមធ្យម បានមានប្រសាសន៍ថា “នេះជាលើកដំបូង របស់កម្ពុជា ដែលបានសម្រេចរៀបចំ វេទិកាផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មនេះ ។ នេះគឺជាការរួមចំណែក របស់វិស័យឯកជន ក្នុងយុទ្ធសាស្រ្ត របស់រដ្ឋាភិបាលកម្ពុជា ជំរុញការកែច្នៃផលិតផលកសិកម្ម បង្កើនតម្លៃកសិផល កាត់បន្ថយការនាំចូល ផលិតផលសម្រេចពីបរទេស និងជំរុញការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច និងមធ្យមឲ្យមានការ រីកចម្រើន”។

លោកបានបន្តថា វេទិកានេះ ដើម្បីលើកស្ទួយ ផ្នែកឧស្សាហ៍កម្ម សិប្បកម្ម កែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្ពោះទៅរកទីផ្សារ ប្រកួតប្រជែងខ្ពស់ ទាំងក្នុងស្រុក និងក្រៅស្រុក ។ តាមរយៈវេទិកានេះ សហគ្រាសធុនតូច និងមធ្យម ផ្នែកកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម នឹងមានឱកាសច្រើន ក្នុងការជួបជាមួយ អ្នកផ្គត់ផ្គង់សំភារៈគ្រឿងម៉ាស៊ីន សំបកវេចខ្ចប់ សារធាតុគីមីំ ក្រុមហ៊ុនប្រឹក្សា យោបល់ ចែកចាយចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញ ទៅមក ។ 

សម្រាប់ លោក នួន សុភ័ណ្ឌ ប្រធាននាយកដ្ឋានផែនការ និងជំរុញការអភិវឌ្ឍ សហគ្រាសធុនតូចនិងមធ្យម នៃក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម បានថ្លែងថា “ក្រសួង បានគាំទ្រយ៉ាងពេញទំហឹង និងទទួលយក រាល់កិច្ចសហប្រតិបត្តិការ ការចូលរួមផ្តល់នូវមតិវិទ្យាសាស្រ្ត ជំនួយបច្ចេកទេស នាវានុវត្តផ្សេងៗ ពីបណ្តាអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើបច្ចុប្បន្នភាព ឬការវិវត្តផ្សេងៗ នៃក្របខណ្ ឌបញ្ញតិ្តកម្ម ដែលពាក់ព័ន្ធសកម្មភាពធុរៈកិច្ច ម្ហូបអាហារ ក្នុងដំណាក់កាលកែច្នៃ ដោយរោងចក្រសិប្បកម្ម។

លោកបានបញ្ជាក់ថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម នៅ កម្ពុជា មានជាង៥០ម៉ឺនសហគ្រាស ដែលកំពុងធ្វើ អាជីវកម្ម ភាគច្រើនសុទ្ធសឹងតែជាសហគ្រាស ផលិតម្ហូបអាហារ៕

ប្រភព : www.dap-news.com