Register Already an agent ? Login

ល្អណាស់! រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាលើលទ្ធភាពសាងសង់ផ្ទះតម្លៃសមរម្យសម្រាប់កម្មករ

ចំនួននៃរោងចក្រសហគ្រាសជាច្រើននៅកម្ពុជា បានឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់ មានការងារធ្វើនៅក្នុងស្រុក ដោយមិនបាច់ចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងព្រមទាំងទទួលបានប្រាក់កម្រៃសមរម្យផងដែរ។

ដោយសារ សម្លឹងពីផលលំបាករបស់កម្មកររោងចក្រ ពីការមិនមានលទ្ធភាព ទិញផ្ទះ សម្រាប់រស់នៅជុំគ្រួសារ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងចាប់ផ្តើមសិក្សាវាយតម្លៃ ទៅលើលទ្ធភាពក្នុងការសាងសង់ផ្ទះតម្លៃសមរម្យសម្រាប់ពួកគេផងដែរ។

បើតាមរយៈប្រសាសន៍របស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាក្រសួងបានកំពុងសិក្សាពិក្សាវិស័យឯកជន ក្នុងការអភិវឌ្ឍន៍ សាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យសម្រាប់បងប្អូនកម្មករ ដែលបើកសិទ្ធិឲ្យពួកគាត់ធ្វើការបង់រំលស់ ដែលប្រាក់បង់រំលស់នោះស្មើ ឬអាចប្រហាក់ប្រហែលទៅនឹងតម្លៃបង់ឈ្នួលផ្ទះ ឬបន្ទប់ជួល”។

គម្រោងនេះផងដែរជាចក្ខុវិស័យមួយដ៏ល្អសម្រាប់កម្មករដែលធ្វើការរោងចក្រហើយពុំទាន់មានលទ្ធភាព ឬសមត្ថភាពនៅក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅ ក៏ប៉ុន្តែគម្រោងមួយនេះអាចនឹងពិបាកបញ្ចេញគម្រោងបន្តិច ដោយសារតែត្រូវកំណត់ និងសិក្សាអំពីលិទ្ធភាពជាមុនសិន។

គួរជម្រាបផងដែរថា គម្រោងមួយនេះអាចនឹងចំណាយរយៈពេលច្រើនសម្រាប់ការស្វែងរកដៃគូក្នុងវិស័យឯកជន ដើម្បីចាប់ផ្តើមវិនិយោគឲ្យចំតំបន់និងមានតម្លៃទាបជាងទីផ្សារកម្ពុជាបច្ចុប្បន្ន ព្រោះចំនួនកម្មករដែលបម្រើការងារនៅរោងចក្រកាត់ដេរ សម្លៀកបំពាក់និងបណ្តារោងចក្រជាច្រើនទៀតមានចំនួនរហូតដល់៧០ម៉ឺននាក់ឯណោះ។ 

ប្រភព : Bee