ក្រុមហ៊ុនធំៗចំនួនពីររបស់ចិនបានសហការគ្នា បោះទុនរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍អន្តរជាតិលើផ្ទៃដីជាង ៣ពាន់ហិកតា នៅខេត្តព្រះសីហនុ។
![](http://s5.kh1.co/7e/7e5f58bee310051dcf02bd565e83a931e89a182a.jpg)
ក្រុមហ៊ុន ចុងស៊ីង និងក្រុមហ៊ុន យិៈចៀ ធួរីហ្សិម ឌីវេឡុបមេន ខមភេនី បានចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការ វិនិយោគអភិវឌ្ឍន៍ទីក្រុងថ្មី ដែលមានឈ្មោះថា «ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់» លើផ្ទៃដី៣៣០០ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ ។
លោក YANG JIANPING អគ្គនាយកក្រុមហ៊ុនយិៈចៀ បានឲ្យដឹងថា ក្រុមហ៊ុន យិៈចៀធួរីហ្សិម ឌីវេឡុបមេន ខមភេនី ជាក្រុមហ៊ុនសម្ព័ន្ធនៃក្រុមហ៊ុន យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្វរេន អ៊ិនវេសមេន គ្រុប ខមភេនី លីមីធីត នឹងមានដីសម្បទានសម្រាប់សាងសង់ទីក្រុងទំហំ៣៣០០ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ។
![](http://s6.kh1.co/e9/e957261208443ef102222e2f933b5bee9d9699a0.jpg)
អគ្គនាយកក្រុមហ៊ុន យិៈចៀ បានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះបង្ហាញឲ្យឃើញ នូវពន្លកនៃទីក្រុងថ្មីព្រះសីហនុ ឆ្នេរមាសឆ្នេរប្រាក់ ដែលនឹងដុះចេញពីដីលេចជារូបរាង ទីក្រុងអភិឌ្ឍន៍សេដ្ឋកិច្ចបែបថ្មី ភាពអភិវឌ្ឍន៍នៃទីក្រុងកម្ពុជា នឹងនាំមុខសំណង់បុរាណ និងសំណង់បិទជិត រួមនិងឆ្ពោះទៅរកយុគសម័យទំនើបនិងអន្តរជាតិ។
![](http://s6.kh1.co/ee/ee23768aceb396a0dc4ff0fd2f64b39dbf509d37.jpg)
ប្រភព : Bee