ការស្វែងយល់ពីសំណុំឯកសារផ្លូវច្បាប់ ពីម្ចាស់គម្រោងពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីឲ្យអ្នកច្បាស់ថា ដើម្បីបញ្ចៀសការបោកប្រាស់ក្នុងលក្ខណះផ្សេងៗ មុនពេលសម្រេចចិត្តបោះលុយទិញ អចលនទ្រព្យទាំងនោះ ។
ខាងក្រោមនេះ គឺឯកសារផ្លូវច្បាប់ដែលអ្នកទិញត្រូវតែពិនិត្យ៖
១. ប្លង់រឹង៖ ត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិ ពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី ដំបូងគឺប្លង់រឹងមេទាំងមូលរបស់គម្រោងដែលបានកំណត់បែងចែកដីទៅជាចំណែកផ្សេងគ្នានៅក្នុងគម្រោង។
២. ប្លង់ទន់៖ គឺភាគច្រើនត្រូវបានចេញឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ប្លង់ប្រភេទនេះត្រូវបានចុះឈ្មោះនិងទទួលស្គាល់ត្រឹម តែអជ្ញាធរមូលដ្ឋាន និងបានផ្តល់ជូនដោយការិយាល័យស្រុកប៉ុណ្ណោះ។ប្លង់ទន់ជាធម្មតាសំដៅទៅលើឯកសារចំនួនបីដែលអាចបង្ហាញភស្ដុតាងនៃភាពជាម្ចាស់។
៣. ការចុះបញ្ជីក្រុមហ៊ុន៖ កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។
៤. ការអនុម័តផែនការមេ៖ នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរ ចំពោះផែនការមេ (សម្រាប់គម្រោងទាំងមូល) ឯកសារនេះត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
៥. ពិនិត្យឯកសារទិញដីធ្លី៖ ការពិនិត្យទិញឯកសារដីធ្លី របស់ម្ចាស់គម្រោងពិតជាសំខាន់ខ្លាំងណាស់ ព្រោះនេះជាបញ្ហាដែលតែងកើតឡើងជារឿយ។ ដូចនេះបើក្រុមហ៊ុនណាហ៊ានបង្ហាញឯកសារដីធ្លីនេះ គឺគួរឲ្យទុកចិត្តហើយ។
ប្រភព : Bee