យោងតាមសេចក្ដីសម្រេចនៃកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩បានឲ្យដឹងថារដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសម្រាប់ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃប្រមាណ ២៥លានដុល្លារអាមេរិកនៅជើងឯក។
តាមរយៈរដ្ឋបាលរាជធានីភ្នំពេញដោយមានកិច្ចប្រជុំរវាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាង JICAបានសម្រេចសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយបានកំណត់យកតំបន់ជើងឯកសម្រាប់ធ្វើការសាងសង់។
ចំពោះការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់មួយនេះ គឺមានតម្លៃប្រមាណជា ២៥ លានដុល្លារអាមេរិក ស្ថិតនៅលើផ្ទៃដីប្រមាណជា ១៦ ហិកតាសម្រាប់ការសាងសង់ ជាពិសេសសម្រាប់ការសាងសង់វិញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរធ្វើការកំណត់ព្រំដែនសម្រាប់ត្រៀមដំណើរការសាងសង់។
សម្រាប់ការសាងសង់វិញដើម្បីធានាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់នៃគម្រោងមួយនេះ JICAក៏នឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីរដ្ឋាភិបាលកម្ពុជា និងជួយបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកនេះផងដែរ។
គួរជម្រាបរំលឹកផងដែរថា តំណាងភ្នាក់ងារ JICAធ្លាប់បានឲ្យដឹងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពបម្លែងទឹកកខ្វក់ទៅជាទឹកស្អាតមុនពេលបង្ហូរចូលទន្លេ រហូតដល់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
ប្រភព : Bee