តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន២ ត្រូវបាន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ដែលក្រុមហ៊ុននោះរួមមាន៖
១- “HENG SIM FOOTWEAR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២២៨កន្លែង។
២- “XINRUI (CAMBODIA) GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២២១កន្លែង៕
គួរជម្រាបផងដែរថា រោងចក្រទាំងពីនេះសរុបជាទឹកប្រាក់វិនិយោគប្រមាណ៨.៤លានដុល្លារអាមេរិក នឹងផ្តល់ឱកាសការងារដល់ប្រជាជកម្ពុជាប្រមាណ ៤៤៤៩នាក់ ផងដែរ។
ប្រភព : Bee