ភ្នំពេញ៖ ក្រុមថ្នាក់ដឹកនាំសមាគមអចលនទ្រព្យអាស៊ាន ដែលបានមកចូលរួមសន្និបាត និងពិព៌ណអចលនទ្រព្យអាស៊ាន (ARENA Convention and Exhibition) បានចុះចែកអំណោយដល់សហគមន៍ព្រែកទ័ល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនាថ្ងៃទី២៥ សីហានេះថា ការចុះចែកអំណោយជាសម្ភារៈសិក្សា អង្ករ និងសម្ភារៈប្រើប្រាស់ដទៃទៀត ដល់កុមារនៅសហគមន៍ខាងលើ ជាផ្នែកមួយនៃសកម្មភាពផ្សារភ្ជាប់សង្គម របស់ថ្នាក់ដឹកនាំសមាគមអចលនទ្រព្យអាស៊ាន ជាមួយសហគមន៍ក្រីក្រនៅកម្ពុជា។ អ្នកនាងបន្តថា ការចូលរួមសកម្មភាពសប្បុរសធ៌មខាងលើ មានន័យថាពួកគេមកកម្ពុជា មិនមែនដើម្បីចែករំលែកបទពិសោធន៍ និងដើរកំសាន្តទេ តែជាការចូលរួមលើកកំពស់និងផ្សារភ្ជាប់ការងារនិងសង្គមផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ ដែលចូលរួមក្នុងឳកាសនោះ រួមមានថ្នាក់ដឹកនាំសមាគមមកពីប្រទេសកម្ពុជា សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់មា ថៃ ឥណ្ឌូនេស៊ីនិងប្រទេសវៀតណាម។
អ្នកនាង Grace Rachny Fongបានបន្តថា ការចូលរួមសកម្មភាពសង្គម ពិតជាមានសារ
ៈសំខាន់ សម្រាប់អ្នកធុរកិច្ចទាំងឡាយ ព្រោះវាជាផ្នែកមួយនៃភាពជោគជ័យរបស់ពួកគេ ហើយភាពជោគជ័យមិនអាចកាត់ផ្តាច់ចេញពីការងារសង្គមនោះទេ៕
ប្រភព : Property area