ភ្នំពេញ៖ ផ្សារទំនើបដ៏ធំមួយនៃគំរោងតម្លៃ៧០០លានដុល្លារ បាននិងកំពុងស្វែងរកដៃគូវិនិយោគ ដើម្បីដំណើរការតាមផែនការរបស់ខ្លួន បន្ទាប់ពីគ្រោងអាគារផ្សារនេះបានបញ្ចប់កាលពីឆ្នាំមុន។
ផ្សារទំនើបនេះស្ថិតក្នុងគំរោង THE I. D RIVIERA ស្ថិតក្នុងទីក្រុងកោះពេជ្រ ដែលមានកំពស់ប្រមាណ១០ជាន់។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ផ្សារទំនើបនេះមិនទាន់មានសកម្មភាពសាងសង់បន្តទេ ដោយក្រុមហ៊ុនវិនិយោគគម្រោងនេះ កំពុងស្វែងរកដៃគូវិនិយោគ ដើម្បីចាប់ផ្តើមដំណើរការផ្សារទំនើបដ៏ធំនេះ។
លោកបន្តថា “យើងមិនដឹងព៌តមានលំអិតពីគំរោងនេះទេ ប៉ុន្តែតាមអ្វីលោកដឹង គឺក្រុមហ៊ុននេះកំពុងរកដៃគូសហការ”។
គំរោង THE I.D RIVIERA មានអាគារកំពស់កប់ពពកចំនួន៥ ដោយអាគារពីរនៅផ្នែកខាងមុខមានកំពស់២៨ជាន់ និងអាគារចំនួន៣មានកំពស់៣៨ជាន់ និងមានអាងទឹកពីលើអាកាសប្រវែង២០០ម៉ែត្រ។
បច្ចុប្បន្នតំបន់ជុំវិញកោះពេជ្របាន និងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ហើយផ្សារទំនើបធំៗចំនួនបីបានស្ថិតនៅជុំវិញនោះ ដូចជា ផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL1 និងផ្សារទំនើបចំនួនពីរទៀតនឹងបើកដំនើរការនៅពេលខាងមុខ ដូចជា ផ្សារទំនើប THE Bridge Commercial និងផ្សារទំនើបបស្ថិតក្នុងគំរោង THE PEAK ដែលនឹងនាំយកផ្សារទំនើបលំដាប់អន្តរជាតិមកពីសឹង្ហបុរី ដើម្បីដំណើរការផ្សារដ៏ធំនេះនាពេលខាងមុខ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅឆ្នាំ២០១៨នេះផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបលំដាប់អន្តរជាតិចំនួន១៣នឹងបើកដំណើរការនៅកម្ពុជា៕
ប្រភព : Property area