ភ្នំពេញ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាប់ផ្តើម លើកឡើងនូវកង្វល់ និងបញ្ហាប្រឈមនានា ក្នុងវិស័យការងារខាងផ្នែកសំណង់ ដែលមិនមានការសហការល្អរវាងមន្រ្តីមានសមត្ថកិច្ច និយោជក និងកម្មករនិយោជិត។
ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកឡេង តុងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤សីហា ឆ្នាំ២០១៨នេះថា កន្លងមកក្រុមការងារបានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល ក៏ដូចជាបណ្តុះបណ្តាលផ្ទាល់នៅតាមសហគ្រាស គ្រឹះស្ថាន ប៉ុន្តែក្នុងនោះមានបញ្ហាប្រឈមមួយដែលពិបាកគឺនយោជកមួយចំនួនហាក់មិនចង់សហការបានល្អ ដែលភាគច្រើនគាត់មិនអនុញ្ញាត ឲ្យធ្វើការបណ្តុះបណ្តាលទាក់ទងនឹងការងារសំណង់ទេ ដោយសារខ្លាចប៉ះពាល់ម៉ោងបំពេញការងារ។
លោកបន្តថា“ដើម្បីឲ្យការងារឆ្លើយមានភាពល្អប្រសើរភាគីនយោជក ត្រូវរៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពការងារឲ្យបានល្អ ត្រូវមានគណកម្មការសុវត្ថិភាពកន្លែងការងារ ត្រូវវិភាគហានិភ័យកន្លែងការងារដើម្បីធ្វើយ៉ាងណា កុំឲ្យកន្លែងការងារមានគ្រោះថ្នាក់ ដែលនេះជាចំនុចដ៏សំខាន់”។
ដោយឡែកកម្មករនិយោជិត ក៏ត្រូវចូលរួមការបណ្តុះបណ្តាល ត្រូវស្វែងយល់ ត្រូវអនុវត្តតាមអ្វីដែលច្បាប់បានកំណត់ និងអ្វីដែលតម្រូវការពារសុវត្ថិភាព ដែលត្រូវដឹងថា គាត់ទៅធ្វើការគ្រួសារកាត់រងចាំគាត់ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
កម្មវិធីការភ្ជាប់ទំនាក់ទំនងវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គំរោងការងារកាន់តែប្រសើរ គឺសម្រាប់វិស័យសាធារណះនិងឯកជន គឺមានរយះពេលមួយឆ្នាំកន្លះ ដែលអនុវត្តន៍ពីពេលនេះ រហូតដល់បំណាច់ឆ្នាំ២០១៩។ គំរោងនេះនឹងត្រូវអនុវត្តន៍សម្រាប់ប្រទេសចំនួនបី គឺកម្ពុជា វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាវិស័យដ៏សំខាន់ថ្មីមួយ ដែលបានជួយជំរុញដល់កំនើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបានស្រូបយកកំលាំងពលកម្មប្រមា ណ២០ម៉ឺននាក់ក្នុងមួយថ្ងៃ៕
ប្រភព : property area