ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម ចាប់ផ្តើមមានលំនឹងល្អប្រសើរឡើងវិញក្នុងឆ្នាំនេះ ដោយសារវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែបន្តហូរចូលកាន់ប្រទេសនេះកាន់តែច្រើន។
សហប្រធានទីផ្សារភាគហ៊ុនក្រុមហ៊ុន JLL Vietnam លោកស្រី Khanh Nguyen បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារតែគោលនយោបាយរូបិយវត្ថុ ត្រូវបានគេរំពឹងថា នឹងនៅតែមានអព្យាក្រឹត្យសម្រាប់គាំទ្រដល់ការរីកចម្រើន នៅពេលដែលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) បានហូរចូលរាប់រយលានដុល្លារ ទៅក្នុងវិស័យអលនទ្រព្យក្នុងប្រទេសវៀតណាម បានធ្វើឲ្យទីផ្សារមួយនេះនៅតែបន្តរឹងមាំង ស្ថេរភាព និងរីកចម្រើនបន្ថែមទៀត។
លោកស្រីបន្តថា “វិនិយោគិនបរទេស ទំនងជានឹងពង្រីកការវិនិយោគទៅសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរ្យ ព្រោះថាវិស័យអលចនទ្រព្យក្នុងប្រទេសវៀតណាមនេះ មានការធ្លាក់ចុះអស់រយៈពេល១០ឆ្នាំរួចមហើយ”។លោកស្រីបន្តថា “ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសរស់ឡើងវិញ ដោយសារតែមានការវិនិយោគពីបរទេស ដូចជាប្រទេសជប៉ុនជាដើម កំពុងតែបោះទុនវិនិយោគយ៉ាងច្រើន ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេស”។
លោកស្រីបញ្ជាក់ទៀតថា ដូចដែលបានឃើញស្រាប់៣ឆ្នាំមកនេះ ក្រុមហ៊ុនវិនិយោគជប៉ុនជាច្រើន មានដូចជា ក្រុមហ៊ុន Hankyu Realty ក្រុមហ៊ុន Nishi Nippon Railroad ក្រុមហ៊ុន Sanyo Homes និងក្រុមហ៊ុន Mitsubishi ដែលកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកដូចជាក្រុមហ៊ុន Nam Long ក្រុមហ៊ុន Tien Phat និងក្រុមហ៊ុន Phuc Khang អភិវឌ្ឍនៅលំនៅដ្ឋាន។
លោកស្រី Khanh បានបន្ថែមថា វិនិយោគបរទេសភាគច្រើន គឺផ្តោតទៅលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរ្យ។ យោងតាមនិន្នាការថ្មីនេះ នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យ ក្នុងប្រទេសវៀតណាមកាន់តែរស់រវើក ជាពិសេសក្រុមហ៊ុនអចលនទ្រព្យក្នុងុស្រុកនឹងទទួលបាផលពីការវិនិយោគនេះ។
វិនិយោគផ្ទាល់ពីបរទេស លើវិស័យអចលនទ្រព្យ ក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៧ បានកើនឡើងជាបន្តបន្ទាប់រហូតដល់៥៣,២ពាន់លានដុល្លារ អំឡុងពេល ១០ឆ្នាំកន្លងមកនេះ ។ FDI ដែលបានហូរចូលក្នុងប្រទេសវៀតណាម៣ ឆ្នាំចុងក្រោយនេះ (២០១៥-២០១៧) បានកើនឡើងខ្លាំងទៅលើគម្រោងជាច្រើន បើធៀបទៅនឹង៣ឆ្នាំមុន (២០១០-២០១៣)។
FDI ទាំងនោះមកបានមកពីប្រទេសក្នុងតំបន់អាស៊ាន សហភាព អឺរ៉ុប ដែលមានFDI ច្រើនជាគេអំឡុងពេល១០មកនេះ។ វិនិយោគប្រទេសមកពីតំបន់អាស៊ី រួមមាន ប្រទេសជប៉ុន កូរ៉េ សឹង្ហបុរី ហុងកុង តៃវ៉ាន់ និងចិនតជាដើម។ ដែលបានកើនរហូតដល់ ៧១.៩ ភាគរយរួមបញ្ចូលទាំងFDIក្នុងវិស័យអចលនទ្រព្យ។
សម្រាប់រយៈពេល៦ខែ នៃ២០១៨នេះ លំហូរ FDI ចូលទៅក្នុងប្រទេសវៀតណាមបានកើនឡើង៨,៤ភាគរយ ដែលស្មើរន៨,៣៧ពាន់លានដុល្លារ៕
ប្រភព : Property area