ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា បច្ចុប្បន្នភ្នាក់ងារអចលទ្រព្យដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ បានងាកមករកសេវាកម្មជាមួយក្រុមហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់ បន្ទាប់ពីការប្រកាសរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រីតាំង ហួរបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ កក្កដានេះថា ក្រុមភ្នាក់ងារអចលនទ្រព្យមិនស្របច្បាប់ ឬមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ បានងាកមកស្វែងរកសេវាកម្ម និងសហការជាមួយក្រុមហ៊ុនស្របច្បាប់ ដោយសារអ្នកទិញអចលនទ្រព្យ ឬអ្នកវិនិយោគធំៗបានងាកចេញពីពួកគេ ដោយសារការធ្វើការមិនច្បាស់លាស់ និងគ្មានទំនុកចិត្ត។
លោកស្រីបន្តថា “ម្ចាស់អចលនទ្រព្យ និងអ្នកវិនិយោគនានាបានងាកមកប្រើប្រាស់ ក្រុមហ៊ុនស្របច្បាប់កាន់តែច្រើន ដោយសារក្រុមហ៊ុនមានអាជ្ញាប័ណ្ណច្បាស់លាស់ មិនបំប៉ោងតម្លៃ និងធ្វើការប្រកបដោយក្រមសីលធ៌ម និងវិជ្ជាជីវៈច្បាស់លាស់”។លោកស្រីបន្តថា “ហេតុនេះអ្នកមិនមានអាជ្ញាប័ណ្ណ ហើយចង់ធ្វើការផ្នែកនេះ គួរចូលរួមសិក្សាជំនាញនេះ ដែលសហការរៀបចំរវាងសមាគម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលបានចំណេះដឹង និងអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណស្របច្បាប់បាន”។
លោកស្រីតាំង ហួរបានបន្តថា នៅពេលប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋនិងអ្នកវិនិយោគជាតិ អន្តរជាតិនឹងមិនស្វែងរកសេវាកម្ម ឬផ្តល់សេវាកម្មដល់ភ្នាក់ងារអចលនទ្រព្យមិនស្របច្បាប់ទៀតនោះទេ ដូចនៅម៉ាឡេស៊ី សាំងហ្កាពួរ និងអាមេរិកជាដើម គេមិ
នប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យស្របច្បាប់នោះទេ។ លោកស្រីបន្តថា ការផ្តល់សេវាកម្មមិនមានវិជ្ជាជីវៈ គ្មានក្រមសីលធ៌មច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត្ត នឹងមិនអាចឈរជើងបាននៅក្នុងទីផ្សារ ដែលកំពុងមានភាពរីកចម្រើននេះនោះទេនាពេលអនាគត៕
ប្រភព : Property area