Register Already an agent ? Login

តោះទៅមើលគំរោងខ្សែរថភ្លើងលំអិតចំនួន១៧ខ្សែដែលគ្រោងសាងសង់ចំពោះមុខ

ភ្នំពេញ: ប្រទេសកម្ពុជាគ្រោងសាងសង់ខ្សរថភ្លើងធម្មតា និងខ្សែរថភ្លើងល្បឿនលឿនជាច្រើនខ្សែនាពេលខាងមុខនេះ ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រ​ទេសកូរ៉េ(KOICA)បានបញ្ចប់ការសិក្សារួចហើយ។

​អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ កក្កដានេះថា ក្នុងផែនការមេដែលបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ បានធ្វើលើគំរោងជាច្រើន ប៉ុន្តែមានខ្សែរថភ្លើងមេចំនួន៥ ដូចជា ទី១ ភ្នំពេញ ខេត្តព្រះសីហនុ ទី២ ភ្នំពេញ ប៉ោយប៉ែត ទី៣ ភ្នំពេញ សៀមរាប និងទី៥ ពីទីរួមស្រុកព្រៃឈរ (ស្គន់) ទៅកាន់ឡុកនីញ ប្រទេសវៀតណាម។

​លោកបន្តថា​ ក្នុងចំណោមខ្សែរថភ្លើងមេចំនួន៨នេះ មានខ្សែរថភ្លើងរណបចំនួន៨ទៀត ដែលភ្ជាប់ទៅកាន់ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ ប៉ៃលិន ព្រៃវែង កំពង់ឆ្នាំង និងវាលរ៉េញ ក្រុងព្រះសីហនុ។លោកបន្តថា ជាមួយនេះKOICA ក៏បានសិក្សាពីគំ​រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន(expres train)ចំនួន៤ខ្សែទៀតផងដែរ នៅក្នុងប្រទេសកម្ពុជា ដូចជាភ្នំពេញ ប៉ោយប៉ែត ភ្នំពេញ ឡុកនីញ ប្រទេសវៀតណាម ភ្នំពេញសៀមរាប និងភ្នំពេញ​ខេត្តព្រះសីហនុ។

​ទោះជាយ៉ាងណាលោកវ៉ាស៊ីម សូរិយាមិនបញ្ជាក់ឲ្យដឹងថា គំរោងស្ថាបនាផ្លូវរថភ្លើងទាំងនេះ នឹងចាប់ផ្តើមអាទិភាពបន្ទាប់នៅពេលណានោះទេ ព្រោះគំរោងមួយចំនួនបាន​និងកំពុងសិក្សាដោយក្រុមហ៊ុនឯកជន ដូចជា គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប បាននិងកំពុងសិក្សាដោយក្រុមហ៊ុនចិន។ លោកបន្តថា​ចំពោះទំហំនៃការចំណាយ យើងមិនបានដឹងជាក់លាក់នោះទេ ប៉ុន្តែវាមានចំនួនច្រើនដែល​ទាមទារឲ្យមានការវិនិយោគពីវិស័យឯកជន។

​ខ្សែរថភ្លើងចំនួន២ខ្សែរួចហើយ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញរវាងទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញប៉ោយប៉ែត៕

ប្រភព : Property area