Register Already an agent ? Login

ហេតុផលចំនួនបី ដែលផ្សារទំនើបដ៏ធំរបស់កូរ៉េ E-Mart ចាកចេញពីកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនផ្សារទំនើប E- Mart ដ៏ធំដែលមានមូលដ្ឋានដ៏ធំនៅប្រទេសកូរ៉េ ដែលគ្រោងចូលមកកាន់ទីផ្សារកម្ពុជា បានសម្រេចចិត្តចាកចេញទៅវិញ ដោយសារហេតុផលសំខាន់ៗចំនួនបី។

ក្រុមហ៊ុន Royal Group បានប្រកាសពីការចាប់ដៃសហការរួមគ្នា ជាមួយក្រុមហ៊ុនមេរបស់ E-Mart ដើម្បីវិនិយោគផ្សារទំនើបនេះនៅកម្ពុជា ប៉ុន្តែគំរោងនេះត្រូវបានពន្យាពេលមកដល់ពេលនេះ ដោយមិនមានព៌តមានជាក់លាក់។

យោងតាមមេធាវីជនជាតិកូរ៉េមួយរូប ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនៃការនាំយកផ្សារទំនើប E-Mart មកកាន់កម្ពុជា ត្រូវបានលុបចោលវិញដោយសារហេតុផលចំនួនបី ទី១ ចំនួនផ្សារទំ​នើបនៅទីក្រុងភ្នំពេញមានច្រើនរួចទៅហើយ ទី២ ការមិនចង់ប្រកួតប្រជែងជាមួយផ្សារទំ​នើប AEON MALL ដែលមានទំហំធំ និងទី៣ អំណាចនៃការទិញមិនទាន់កើនឡើងខ្លាំង​នៅឡើយទេ។

មេធាវីដដែលបានបន្តថា “ការសម្រេចចិត្តចាកចេញរបស់ E-Mart ពីក្រុងភ្នំពេញ មិនមែនជាការព្រួយបារម្ភពីការប្រកួតប្រជែងទេ តែទីផ្សារនេះកំពុងរីកធំពេក ខណៈតម្រូវ​ការនៅមានក​ម្រិត”។

E-Market Vietnam

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា នៅឆ្នាំ​២០១៨នេះផ្សារទំនើបបែបសហគមន៍ (Community Mall) រួមនឹងផ្សារទំនើបធំៗចំនួន១៣នឹងបើកដំណើរការឆ្នាំនេះ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ការកើនឡើងនូវចំនួនផ្សារទំនើបក្នុងកម្រិតបច្ចុប្បន្ន មិនទាន់មានបញ្ហានោះទេ ប៉ុន្តែប្រសិនជាផ្សារទំនើប នៅតែបន្តកើនឡើងច្រើនដូចឆ្នាំនេះ ទីផ្សារនេះនឹងអាចជួបបញ្ហាដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ អ្នកនាងបានហៅឆ្នាំ២០១៨នេះថា“ ជាឆ្នាំនៃផ្សារទំនើប”។

ទោះជាយ៉ាងណាយើងមិនអាចទទួលបាន ការបញ្ជាក់ពីក្រុមហ៊ុន Royal Group ទាក់ទិននឹងការលុបចោលគំរោង E-Mart ពិតប្រាកដឬយ៉ាងណានៅឡើយទេ ដោយសារថ្នាក់ដឹកនាំក្រុមហ៊ុននេះមិនអាចទាក់ទងបាន៕

ប្រភព : Property area