Register Already an agent ? Login

ដំណឹងល្អ! រដ្ឋាភិបាលកំណត់យកខែវិច្ឆិកា ដើម្បីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

ភ្នំពេញ៖ រដ្ឋាភិបាលបានកំណត់ពេលវេលាជាក់លាក់ហើយ ដើម្បីចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដោយកំណត់យកខែវិច្ឆិកា ចុងឆ្នាំនេះជាពេលបើកដំណើរការសាងសង់ផ្លូវនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសនឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ កក្កដានេះថា ការសាងសង់ផ្លូវល្បឿនលឿនឬ Express Way ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលប្រកាសកំណត់កាលបរិច្ចេទជាក់លាក់ គឺយកខែវិច្ឆិកា ដើម្បីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនលើកទី១ នៅកម្ពុជានេះ។លោកបន្តថា កន្លងមកខាងក្រុមហ៊ុនចិន មានការបារម្ភពីការជាប់គាំងគំរោងកណ្តាលទី ហេតុនេះទើបពួកគេជំរុញឲ្យរដ្ឋាភិបាល ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋលើគំរោងផ្លូវនេះបញ្ចប់សិន។

លោកបន្តថា “ការដោះស្រាយផលប៉ះពាល់បាននិងកំពុងដំណើរការ និងអាចបញ្ច​ប់នៅពេលណាមួយ ហើយបើចប់មុនផែនការ កសារសាងសង់ផ្លូវនេះនឹងធ្វើមុនខែវិច្ឆិកា”។​លោកបន្តថា“ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះ នឹងចំណាយថវិកាប្រមាណ១៨០០លានដុល្លារអាមេរិក និងគ្រោងចំណាយពេល៤ឆ្នាំ ដើម្បីបញ្ចប់គំរោងនេះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវនេះនឹងសាងសង់មានកំពស់ខ្ពស់ ប្រៀបដូចជាស្ពាន ហើយនឹងមានការសាងសង់របងព័ទ្ឋជុំវិញ ដើម្បីកុំឲ្យមានសត្វឬចំណុចឆ្លងកាត់ច្រើន ព្រោះវាជាផ្លូវល្បឿនលឿន ព្រោះផ្លូវវល្បឿនលឿននេះនឹងមិនមានចំណុចឆ្លងកាត់ច្រើននោះទេ។

លោកបន្តថា “ផ្លូវនេះនឹងជួយជម្រុញការដឹកជញ្ជូនកាន់តែលឿន កាត់បន្ថយពេល​វេលា កាត់បន្ថយការចំណាយ និងជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ”៕

ប្រភព : Property area