Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជាកើនឡើង គួបផ្សំនឹងក្រុមហ៊ុនបរទេសបណ្តាក់ទុនឥតឈប់ឈរ

ភ្នំពេញ៖ តាមរបាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគពីក្រៅស្រុកដល់ទៅជិត ២ពាន់ក្រុមហ៊ុន ដោយផ្តោតទៅលើវិស័យធំៗសំខាន់ៗមួយចំនួន រួមមានដូចជា៖ វិស័យទេសចរណ៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ សហគ្រាស និងកសិកម្មជាដើម។

គម្រោងខ្សែក្រវាត់ក្រុង

ដោយសារតែសង្កេតឃើញថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រួមទាំងជាប់ចំណាត់ថ្នាក់លេខ១លើសគេនៅអាស៊ានផងនោះ បានធ្វើឱ្យវិនិយោគទុនបរទេសមានការចាប់អារម្មណ៍ជាខ្លាំងដល់ប្រទេសកម្ពុជា ជាពិសេសគឺក្រុមហ៊ុនចិនតែម្តង ដែលភាគច្រើនបង្វែរទិសដៅចំពោះវិស័យសំណង់ និងអចលនវត្ថុ ព្រមទាំងការជម្រុញឱ្យក្រុមហ៊ុនចិនចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។

គួរឱ្យដឹងផងដែរថា ការវិនិយោគរបស់ក្រុមហ៊ុនចិន និងតៃវ៉ាន់ លើវិស័យសំណង់ អចលនទ្រព្យ និងរោងចក្រសហគ្រាស ដោយសារតែកម្ពុជាកំពុងតែមានផ្លូវខ្សែក្រវាត់ក្រុង និងគោលនយោបាយផ្លូវសូត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ៕

គម្រោងខ្សែក្រវាត់ក្រុង