ភ្នំពេញ៖ ខណ្ឌសែនសុខ បានក្លាយជាមុខសញ្ញានៅក្នុងវិស័យសំណង់អចលនទ្រព្យ ក្នុងការសាងសង់សំណង់ផ្ទះល្វែង បុរី ផ្សារទំនើប និងកន្លែងកម្សាន្តជាច្រើន ដែលកន្លែងខ្លះបានបើកដំណើរការ និងកន្លែងខ្លះទៀតកំពុងតែសាងសង់ផងដែរ។
ដោយសារតែតំបន់សែនសុខបានក្លាយជាទីប្រជុំជនមិនខុសពីតំបន់ទឹកដីបឹងកេងកងបែបនេះហើយ បានជាក្រុមហ៊ុនលោកឧកញ្ញា លីយ៉ុងផាត់ ដែលស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុន L.Y.P Group បាននឹងកំពុងតែបោះទុនដល់ទៅជាង ១០លានដុល្លាអាមេរិក សម្រាប់សាងសង់អគាររៀបការ និងសម្រាប់រៀបចំពិធីដ៏ប្រណីតមួយ មិនចាញ់រោងការលើទឹកដីកោះពេជ្រប៉ុន្មាននោះទេ។
គួរឱ្យដឹងផងដែរថា គម្រោងមួយនេះកំពុងតែដំណើរការសាងសង់ ស្ថិតក្នុងតំបន់ប៉ាយ៉ាប ខណ្ឌសែនសុខ ទល់មុខនឹងសាខាផ្សារទំនើបអេអនទី២ សែនសុខតែម្តង ដែលបង្កជាភាពងាយស្រួលយ៉ាងខ្លាំង។
គម្រោងអគារដ៏ប្រណីតមួយនេះ នឹងសាងសង់បញ្ចប់នៅក្នុងចុងឆ្នាំ ២០១៨នេះហើយ ថែមទាំងស្វាគមន៍អ្នកដែលចង់រៀបចំកម្មវិធីជប់លៀង និងពិធីរៀបការចាប់ពីចុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ នេះតទៅ៕