Register Already an agent ? Login

ថ្ងៃខាងមុខ តំបន់ឆ្នេរនឹងមានភ្ញៀវទេសចរណ៍ និងការអភិវឌ្ឍន៍វិស័យសំណង់ច្រើនជាងខេត្តសៀមរាបទៅទៀត

ភ្នំពេញ៖ តាមរយៈការព្យាករណ៍របស់ក្រសួងទេសចរណ៍បានលើកឡើងថា នៅថ្ងៃខាងមុខ តំបន់ឆ្នេរសមុទ្រនឹងក្លាយជាទិសដៅទេសចរណ៍ និងទីកន្លែងដែលចូលទុនវិនិយោគយ៉ាងច្រើនក្រាស់ក្រាល់ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកយ៉ាងយូរត្រឹមរយៈពេល ១០ឆ្នាំខាងមុខនេះ។

តាមរយៈការអះអាងរបស់ក្រសួងទេសចរណ៍ដែលបានយល់ឃើញបែបនេះ ដោយយោងតាមកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបនឹងខេត្តប្រាសាទបុរាណប្រវត្តិសាស្រ្តសៀមរាប និងតំបន់ឆ្នេរ គឺស្ថិតនៅក្នុងចំនួនប្រកៀកប្រកិតគ្នា។ ដោយឆ្នាំ ២០១៧កន្លងមក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍សរុប ៥,៥លាននាក់ និងខេត្តនៅតំបន់ឆ្នេរមានចំនួន ជិត៤លាននាក់។ តួលេខទាំងនេះ គេរំពឹងថា នៅរយៈពេលខាងមុខទៀត ខេត្តនៅតាមតំបន់ឆ្នេរនឹងវ៉ាដាច់ខេត្តសៀមរាបជាមិនខាន។  

ភ្ញៀវទេសចរណ៍ដែលមានការកើនឡើងខ្ពស់

គួរឱ្យដឹងផងដែរថា ការរំពឹងនូវចំនួនភ្ញៀវទេសចរណ៍នោះ ដោយសារតែមានគម្រោងធំៗជាច្រើនកំពុងតែគ្រោងនឹងសាងសង់ក្នុងតំបន់ឆ្នេរ និងកោះមួយចំនួនផងដែរ ដូចជានៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុងជាដើម ជាពិសេសនោះគឺគម្រោងសេដ្ឋកិច្ចពិសេសស្ទឹងហាវ និងគម្រោងផែទេសចរណ៍នៅខេត្តកំពត៕

ភ្ញៀវទេសចរនៅតំបន់ឆ្នេរ