Register Already an agent ? Login

តម្រូវការគេហដ្ឋានកាន់តែច្រើន តម្លៃដីនៅជាយក្រុង និងជុំវិញទីក្រុងភ្នំពេញរឹតតែឡើងថ្លៃ!

ភ្នំពេញ៖ សព្វថ្ងៃនេះវិស័យសំណង់គេហដ្ឋានមិនថា ជាសំណង់ផ្ទះល្វែង ឬសំណង់បុរីនោះទេ បានក្លាយជាតម្រូវការមួយដ៏ច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺការបង្កើតគេហដ្ឋានតម្លៃថោកក៏កាន់តែមានច្រើនឡើងថែមមួយកម្រិតទៀត។

ជាក់ស្តែង បច្ចុប្បន្ន ចំនួនប្រជាជននៅទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់ទៅជិត ២លាននាក់ ដែលជាចំនួនតួលេខដ៏ច្រើនបំផុត ហើយគេប៉ាន់ស្មានបានថា ត្រឹមតែរយៈពេលជាង១០ឆ្នាំខាងមុខទៀត កំណើនប្រជាជនក្នុងក្រុងនឹងកើនឡើងរហូតដល់ទៅជិត ៤លាននាក់ឯណោះ។

សំណង់ផ្ទះល្វែងថ្មីៗ

ដោយសារតែចំនួនប្រជាជនកាន់តែកើនឡើងនោះហើយ បានជាតម្រូវការទិញផ្ទះជាកត្តាចម្បងមួយដែលធ្វើឱ្យវិស័យអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែកើនឡើងថែមទៀត។ ខុសពីរយៈពេលកាលប៉ុន្មានឆ្នាំមុនដែលប្រជាជនសម្រុករស់នៅតែក្នុងតំបន់ទីប្រជុំជន និងទីក្រុងដែលអ៊ូអរកុះករ តែពេលនេះតំបន់ដីនៅជាយក្រុងបានក្លាយជាមុខសញ្ញាមួយដែលប្រជាជនក្នុងក្រុងស្វះស្វែងរកផងដែរ ដែលជាហេតុធ្វើឱ្យតម្លៃដីធ្លីដែលធ្លាប់តែធ្លាក់ចុះ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការអភិវឌ្ឍន៍គម្រោងសាងសង់អគារ និងផ្សារទំនើបនានាយ៉ាងច្រើនកន្លែង ក៏មានទិសដៅទៅតាមតំបន់ជាយក្រុងទាំងនោះផងដែរ។

គួរកត់សម្គាល់ឃើញថា តំបន់ដែលក្លាយជាមុខសញ្ញាសំខាន់ក្នុងការសាងសង់គេហដ្ឋានរួមមានដូចជា៖ តំបន់ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងផ្លូវជាតិ៦A ៕ 

តំបន់ដីនៅជាយក្រុង