Register Already an agent ? Login

ស្ពានបេតុងឆ្លងទន្លេមេគង្គកំពង់ចាមសាងសង់ជិតរួចរាល់ ធ្វើឱ្យតម្លៃដីឡើងខ្ពស់ជាងមុន

កំពង់ចាម៖ ស្ពានបេតុងដែលមានទទឹង៨ម៉ែត្រ និងបណ្តោយ៧៧៩ម៉ែត្រ ត្រូវបានតភ្ជាប់សម្រាប់ឆ្លងកាត់ទន្លេមេគង្គ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងទៅមក ស្ថិតនៅភូមិកោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេដឹងថាសាងសង់ជិតរួចរាល់ហើយ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺតម្លៃដីនៅតំបន់នោះ ស្រាប់តែបានហក់ឡើងថ្លៃខ្ពស់ខុសពីពេលមុនៗដល់៥ទៅ៦ដងឯណោះ ហើយក៏ចាប់ផ្តើមមានអាហារដ្ឋានបានបើកសេវាកម្ម និងមានការកើនឡើងនូវចំនួនប្រជាពលរដ្ឋខ្មែរ និងជនបរទេសមកកម្សាន្តលេងផងដែរ ។

ពេលចាប់ផ្តើមសាងសង់ស្ពាន

តាមឱ្យដឹងពីប្រជាជននៅម្តុំនោះបានបង្ហើបឱ្យដឹងថា កាលពីក្នុងអំឡុងឆ្នាំ២០១០ ដីនៅភូមិរបស់គាត់មានតម្លៃថោកទេ ក្នុង១ប្លង់តំលៃជាង១តម្លឹងមាសទេ តែចាប់ពីពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ស្ពានបេតុងកាត់ទន្លេមេគង្គពីត្រើយក្រុងកំពង់ចាម មកកោះមិត្ត ដីបានចាប់ផ្តើមហក់លើងថ្លៃបន្តិចម្តងៗ មកទល់សព្វថ្ងៃនេះតម្លៃខុសពីមុនដល់៥ទៅ៦ដង ។ ហើយតែងតែមានឈ្មួញដើរទិញដីអ្នកភូមិសម្រាប់ធ្វើគម្រោងផ្សេងៗ និងខ្លះទៀតទិញសម្រាប់លក់បន្ត ដូចជាដីរបស់គាត់មានទំហំក្បាល២០ម៉ែត្រ បណ្តោយ២៣០ម៉ែត្រ មិនទាន់មានគោលការលក់នោះទេ គឺទុកសម្រាប់ចែកឲ្យកូនៗ៣នាក់ ។

ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តវិញ បានឲ្យដឹងដែរថា តាមគោលការណ៍របស់លោក គួច ចំរើន អភិបាលខេត្ត នឹងធ្វើឲ្យកោះមិត្តនេះ ទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលផ្តល់អត្ថប្រយោជន៏ក្នុងការលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០១៨នេះផ្លូវបេតុងមានខ្វាត់ខ្វែងស្ទើរតែទាំងអស់ងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរទៅលេងកម្សាន្ត ៕ 

រូបតំណាង